សម្ដេចមហាបវរធិបតី ចេញអនុក្រឹត្យតែងតាំងប្រធានមន្ទីរធនធានទឹក រាជធានី-ខេត្ត ចំនួន៤

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងប្រធានថ្មី នៃមន្ទីរធនធានទឹក និងឧតុនិយម ចំនួន៤រាជធានី-ខេត្ត ជំនួសប្រធានចាស់ដែលត្រូវបានចូលនិវត្តន៍ និងផ្ទេរភារកិច្ចថ្មី។

ក្នុងអនុក្រឹត្យបានឲ្យដឹងថា មន្ដ្រីរាជការដែលត្រូវបានតែងតាំងជាប្រធានមន្ទីរធនធានទឹក រួមមាន៖

ទី១៖ លោក ឡាយ សុទ្ធី ជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ជំនួសលោក យឹម ប៊ុនរ៉ុម ដែលចូលនិវត្តន៍
ទី២៖ លោក ជា អនុជិត ជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ជំនួសលោក ម៉ៅ ប៊ុនធឿន ដែលចូលនិវត្តន៍
ទី៣៖ លោក ខៃ សុជា ជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ជំនួសលោក ឡុង ផលគុណ ដែលត្រូវផ្ទេរភារកិច្ចថ្មី
ទី៤៖ លោក ណុប ទូច ជាប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង ជំនួសលោក គឹម សាវុធ ដែលចូលនិវត្តន៍។

ខាងក្រោមនេះ ជាអនុក្រឹត្យរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖







 

Powered by Blogger.