សហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើមន្ត្រីរុស្ស៊ី ៨នាក់ ជុំវិញការរំលោភសិទ្ធិមនុស្ស
ព្រុចសែល៖ សហភាពអឺរ៉ុប (EU) បានសម្រេចដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៨នាក់ ដែលត្រូវបានសង្ស័យថាទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងការបំផ្លាញនីតិរដ្ឋនៅក្នុងប្រទេសរុស្ស៊ី។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សា EU នៅថ្ងៃចន្ទនេះ។
បុគ្គលដែលរងទណ្ឌកម្ម
រួមមានសមាជិកតុលាការដែលបានកាត់ទោសសកម្មជនល្បីៗលើបទចោទប្រកាន់ដែលមានចរិតនយោបាយ
និងប្រធានពន្ធនាគារដែលឃុំខ្លួនអ្នកទោសនយោបាយក្នុងលក្ខខណ្ឌអមនុស្សធម៌។ ក្នុងចំណោមនោះមាន
លោក អាឡេកសី វ៉ាស៊ីលីយ៉េវិច វ៉ាលីហ្សឺ (Aleksei Vasilyevich
Valizer) ប្រធានពន្ធនាគារ និងលោក អាន់តុន វ្ល៉ាឌីមៀរ៉ូវីស រីឆា (Anton
Vladimirovisch Rychar) ប្រធានមណ្ឌលឃុំខ្លួនបណ្តោះអាសន្ន។
វិធានការទណ្ឌកម្មរួមមានការហាមឃាត់មិនឱ្យធ្វើដំណើរឆ្លងកាត់
EU
ការបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ពលរដ្ឋ ឬក្រុមហ៊ុន EU មិនឱ្យផ្តល់មូលនិធិដល់ពួកគេ៕

Post a Comment