ខេត្តកែបនៅតែជាដង្ហើមសេដ្ឋកិច្ចទេសចរណ៍ដ៏ខ្លាំងក្លា! ភ្ញៀវទេសចរកើនឡើងជាង ៧ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម
អត្ថបទ៖ ទ្រី ហៀន
ខេត្តកែប៖ វិស័យទេសចរណ៍ខេត្តកែប នៅតែបន្តបង្ហាញសញ្ញាវិជ្ជមានយ៉ាងខ្លាំងក្លា, យោងតាមរបាយការណ៍ ពីមន្ទីរទេសចរណ៍ខេត្ត ក្នុងរយៈពេល ៣ថ្ងៃ (១៧-១៩ កុម្ភៈ) នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន និងវៀតណាម ខេត្តកែបទទួលបានភ្ញៀវទេសចរមកសម្រាកកម្សាន្តយ៉ាងកកកុញ។
បើតាមមន្ទីរបានឱ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន និងវៀតណាម ឆ្នាំ២០២៦ នេះ ខេត្តកែបទទួលបានចំនួនភ្ញៀវសរុប៖
៧២,៨៧៧ នាក់ (កើនឡើង ៦.៥៩% ធៀបនឹងឆ្នាំ២០២៥)។ ក្នុងភ្ញៀវជាតិ៖ ៧២,៣៤០ នាក់ (កើនឡើង ៦.៤៨%) និងភ្ញៀវអន្តរជាតិ៖ ៥៣៧ នាក់
(លោតឡើងខ្ពស់រហូតដល់ ២៥.១៧%)។
តាមរយៈកំណើនដ៏គួរឱ្យរំភើបនេះ
បង្ហាញឱ្យឃើញថាខេត្តកែបនៅតែជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពបំផុត
ដោយសារភាពទាក់ទាញនៃឆ្នេរខ្សាច់ អាហារសមុទ្រដ៏ឈ្ងុយឆ្ងាញ់
និងការរៀបចំសណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរ៕









Post a Comment