អង់គ្លេសប្រកាសផ្តល់ជំនួយជិត ៣០លានដុល្លារដល់អ៊ុយក្រែន នៅថ្ងៃខួប៤ឆ្នាំ នៃសង្រ្គាម
ឡុងដ៏៖ ចក្រភពអង់គ្លេស បានប្រកាសកញ្ចប់ជំនួយយោធា មនុស្សធម៌ និងគាំទ្រការកសាងឡើងវិញ សម្រាប់អ៊ុយក្រែន នៅថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៦ ចំខួប ៤ឆ្នាំនៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។
តាមសេចក្តីប្រកាសរបស់រដ្ឋាភិបាល ថវិកា
២០លានផោន ឬ ២៦.៩៨លានដុល្លារជាជំនួយសង្គ្រោះបន្ទាន់ ដើម្បីការពារ
និងជួសជុលបណ្តាញថាមពលរបស់អ៊ុយក្រែន និងផ្តល់សមត្ថភាពផលិតបន្ថែម។ ៧លានផោន ឬ
៧.៦៨៦លានដុល្លារ សម្រាប់ជំនួយមនុស្សធម៌ដល់តំបន់រងគ្រោះនៅជួរមុខ។
ក្រៅពីនោះ ក៏មានការបណ្តុះបណ្តាលនៅអង់គ្លេស
ដល់ពីឡុតយន្តហោះអ៊ុយក្រែន ឱ្យក្លាយជាគ្រូបង្រៀនហោះហើរ ឧទ្ធម្ភាគចក្រ។ រីឯ ៣០លានផោន
ឬ ៤០.៤៦០លានដុល្លារ សម្រាប់គាំទ្រដល់ភាពធន់ក្នុងសង្គមអ៊ុយក្រែន
និងជំរុញកិច្ចខិតខំប្រឹងប្រែងរកយុត្តិធម៌ដល់ជនរងគ្រោះ
និងអ្នករស់រានមានជីវិតពីឧក្រិដ្ឋកម្មសង្គ្រាម។
នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir
Starmer ត្រូវបានគេរំពឹងថា នឹងដឹកនាំការអំពាវនាវមួយ
នៅក្នុងសមាជិកក្រុមប្រទេសផ្តល់ជំនួយដល់អ៊ុយក្រែន ហើយរដ្ឋមន្ត្រីការបរទេសអង់គ្លេស
លោក Yvette Cooper នឹងចូលរួមពិធីរំលឹកនៅក្នុងទីក្រុងកៀវ៕ (Reuters)

Post a Comment