អាមេរិក និងរុស្ស៊ី ព្រមព្រៀងស្តារកិច្ចសន្ទនាយោធាកម្រិតខ្ពស់ឡើងវិញ ដើម្បីបញ្ចៀសជម្លោះ
វ៉ាស៊ីនតោន៖ យោធាអាមេរិកបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងវ៉ាស៊ីនតោន និងមូស្គូបានឈានដល់ការព្រមព្រៀងគ្នាក្នុងការបង្កើតកិច្ចសន្ទនាយោធាកម្រិតខ្ពស់ឡើងវិញ បន្ទាប់ពីកិច្ចចរចានៅទីក្រុងអាប៊ូដាប៊ី ដែលនេះអាចជាសញ្ញានៃការឈានទៅរកការធ្វើឱ្យទំនាក់ទំនងមួយចំនួនមានភាពប្រក្រតីឡើងវិញ។
សហរដ្ឋអាមេរិកបានផ្អាកការទំនាក់ទំនងយោធាជាមួយមូស្គូ
នៅមុនពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ២០២២។
សេចក្តីថ្លែងការណ៍របស់យោធាអាមេរិកបានបញ្ជាក់ថា
គោលបំណងនៃការស្តារយន្តការនេះឡើងវិញគឺដើម្បី «បញ្ចៀសការគណនាខុស
និងការកើនឡើងជម្លោះដោយភាគីណាមួយ»។
ការព្រមព្រៀងនេះកើតឡើងបន្ទាប់ពីឧត្តមសេនីយ៍ Alexus
Grynkewich មេបញ្ជាការទីបញ្ជាការអឺរ៉ុបរបស់អាមេរិក
បានជួបពិភាក្សាជាមួយមន្ត្រីយោធាជាន់ខ្ពស់រុស្ស៊ី
និងអ៊ុយក្រែននៅទីក្រុងអាប៊ូដាប៊ីនៃប្រទេសអារ៉ាប់រួម។
សូមជម្រាបថា ទោះបីជាកិច្ចសន្ទនាកម្រិតខ្ពស់ត្រូវបានផ្អាកកន្លងមកក៏ដោយ
ក៏ភាគីទាំងពីរកន្លងមកនេះនៅតែរក្សាខ្សែទូរស័ព្ទបន្ទាន់ដើម្បីទប់ស្កាត់ការប៉ះទង្គិចគ្នាដោយចៃដន្យ៕ (Reuters)

Post a Comment