កម្ពុជា បង្ហាញពីជំហរជាអាទិភាពក្នុងការសម្រេចឱ្យបាន ផ្ទះមួយដែលពោរពេញទៅដោយភាពស្អាត

ភ្នំពេញ៖ ព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា នាទីស្តីការក្រសួងបរិស្ថាន។

ជំនួបនាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងអបអរសាទរលោកស្រី Vladanka Andreeva ដែលត្រូវបានជាប់ឆ្នោតជ្រើសរើសជា អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងធ្វើការស្វែងយល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង UN ផ្តោតលើភាពស្អាត ភាពបៃតង និងចីរភាព។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញអំពីជំហរសម្អាតកម្ពុជា តាមរយៈយុទ្ធនាការដែលបានដាក់ចេញ ហើយទទួលបានជោគជ័យ និងកំពុងបន្តដំណើរឆ្ពោះទៅរកចលនាដ៏សកម្ម រួមជាមួយទម្លាប់ដ៏ល្អរបស់ប្រជាជនកម្ពុជា ទាំង១៧លាននាក់៕







Powered by Blogger.