កម្ពុជា-អូស្ត្រាលី បន្តប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិលើគ្រប់វិស័យប្រកបដោយផ្លែផ្កាទៅវិញទៅមក
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ នៅទីស្តីការក្រសួង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងយូរ
អង្វែងរវាងប្រទេសទាំងពីរ និងបានចាត់ទុកអូស្ត្រាលីជាដៃគូគួរឱ្យទុកចិត្ត
ដែលបានឆ្លុះបញ្ចាំងតាមរយៈកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា
និងអូស្ត្រាលី លើវិស័យនានាដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមក រួមមាន ពាណិជ្ជកម្ម
និងវិនិយោគ ការពារជាតិ និងសន្តិសុខ អប់រំ និងការប្រាស្រ័យទាក់ទង
រវាងប្រជាជននិងប្រជាជន។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្លាស់ប្តូរ
ទស្សនកិច្ចថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ
និងការរៀបចំកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីជាទៀងទាត់ ដែលជាយន្តការដ៏មានសារៈសំខាន់ក្នុងការពង្រឹង
និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត
ក៏ដូចជាលើកកម្ពស់ភាពជាដៃគូឈានឡើងមួយកម្រិតថែមទៀត។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត
បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ
និងសមិទ្ធផលដែលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង
បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
លោកឯកអគ្គរដ្ឋទូត
ក៏បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត
បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធកម្ពុជា
ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត
ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកនៅកម្ពុជា។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជម្រាបជូន
លោកឯកអគ្គរដ្ឋទូត អំពីការវិវត្តថ្មីៗនៅតាម បណ្តោយព្រំដែនកម្ពុជា-ថៃ
និងបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការគោរពកិច្ចព្រមព្រៀងបទ
ឈប់បាញ់
និងបញ្ចៀសរាល់សកម្មភាពទាំងណាដែលបង្កឱ្យមានការបាត់បង់ជីវិតប្រជាជនទាំងសងខាង៕








Post a Comment