ការវាស់វែងដីធ្លីជូនពលរដ្ឋក្នុងខេត្តកំពតបានបញ្ចប់ទាំងស្រុង ខណៈការចែកបណ្ណកម្មសិទ្ធិនឹងបញ្ចប់ក្នុងឆ្នាំ២០២៦
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ មន្ត្រីជំនាញសុរិយោដីខេត្តកំពតបានឱ្យដឹងថា ការងារនៃការចុះវាស់វែងដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋក្នុងខេត្តកំពតទាំង៩៣ឃុំ-សង្កាត់ ដែលមាន ៤៩១ភូមិ ដែលមានក្បាលដីប៉ាន់ស្មានសរុបជាង ៧៧ម៉ឺនក្បាលដីត្រូវបានបញ្ចប់ទាំងស្រុងក្នុងឆ្នាំ២០២៥។ ទន្ទឹមនឹងនោះ ការងារចែកបណ្ណកម្មសិទ្ធិជូនពលរដ្ឋ មន្ទីរជំនាញនិងរៀបចំចែកជូនឱ្យបានអស់នៅក្នុងឆ្នាំ២០២៦នេះ។
នៅព្រឹកថ្ងៃទី១៩
ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
ជូនពលរដ្ឋចំនួន២ភូមិ និងប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន ៣ភូមិក្នុងស្រុកកំពង់ត្រាច
ដែលពិធីនេះធ្វើឡើងក្នុងបរិវេណវត្ត ឧទុម្ពរ ស្ថិតក្នុងភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត
ស្រុកកំពង់ត្រាច ខេត្តកំពត។
ប្រធានមន្ទីររៀបចំដែនដី
នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត លោក ព្រាប សុផាត បានឱ្យដឹងថា ដោយអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ
ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា
និងដោយមានការដឹកនាំគាំទ្រ ចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
និងឯកឧត្ដម
ម៉ៅ ធនិន អភិបាលខេត្តកំពត បានជំរុញឱ្យការងារចុះបញ្ជីដីធ្លី
និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋបានឆាប់រហ័ស ស្របតាមផែនការដែលបានគ្រោងទុកដើម្បីឈានទៅសម្រេចបាននូវគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល
ប្រកបដោយ ប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន ក្រុមការងារមន្ទីរបានចុះវាស់វែងដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋក្នុងខេត្តកំពតរួចរាល់ទាំងស្រុង
ទាំង ៩៣ឃុំ-សង្កាត់ ស្មើនឹង ៤៩១ភូមិ ដែលមានក្បាលដីប៉ាន់ស្មានសរុបជាង ៧៧ម៉ឺនក្បាលដី
កាលពីឆ្នាំ២០២៥កន្លងទៅ។ ទន្ទឹមនឹងនោះ ក្រុមការងាររបស់មន្ទីរនិងពន្លឿនក្នុងការចេញបណ្ណកម្មសិទ្ធិ
និងធ្វើការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋឱ្យបានអស់នៅក្នុងឆ្នាំ២០២៦តាមការគ្រោងទុក
ដើម្បីឆ្លើយតបការចង់បានរបស់បងប្អូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ។












Post a Comment