មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ ប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្ត ដើម្បីឆ្លើយតបការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ ក្រោមការដឹកនាំបើកកិច្ចប្រជុំដោយ លោក យ៉ូវ ខេមរា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ និងបានអញ្ជើញប្រកាសបិទកិច្ចប្រជុំក្រោមអធិបតីភាព លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក-លោកស្រីមន្រ្តីរាជការ មន្ត្រីជាប់កិច្ចសន្យាសរុបចំនួន៣៩នាក់ ក្នុងគោលបំណងឆ្លុះបញ្ចាំងពីសកម្មភាព លទ្ធផលការងារសម្រេចបាន បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ របស់ការិយាល័យនីមួយៗក៏ដូចជាផ្តល់ជាធាតុចូល នៃវឌ្ឍនភាពរបាយការណ៍លទ្ធផលការងារសម្រេចបានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្តកាន់តែមានប្រសិទ្ធភាពខ្ពស់។
ស្របតាមកម្មវិធីដែលបានគ្រោងទុក ដំណើរការនៃការរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្ត នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤- ២០២៨ គឺស្របតាមកម្មវិធីដែលបានដាក់ចេញខាងលើ ដែលអង្គភាពទាំង៥ បានធ្វើបទបង្ហាញពីលទ្ធផលការងាររយៈពេលមួយឆ្នាំរបស់ខ្លួនលើប្រធានបទចំនួន៦ មានដូចជាលទ្ធផលនៃការរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារបន្ត គឺស្របតាមកម្មវិធីដែលបានដាក់ចេញរួមមានការិយាល័យជំនាញ ៦ របស់មន្ទីរបានធ្វើបទអន្តរាគមន៍ពីលទ្ធផលការងាររយៈពេលមួយឆ្នាំរបស់ខ្លួនមាន ទី១.បទអន្តរាគមន៍ស្តីពី “លទ្ធផលការងាររដ្ឋបាល និងបុគ្គលិកប្រចាំឆ្នាំ២០២៥” ដោយ លោក កែវ រ័ត្នវិសាល ប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក បានធ្វើបទបង្ហាញពាក់ព័ន្ធពីការរៀបចំតាក់តែងលិខិតរដ្ឋបាល លិខិតបទដ្ឋានផ្សេងៗ និងការគ្រប់គ្រងមន្រ្តីរាជការ និងមានគោលសំខាន់ ទី២.បទអន្តរាគមន៍ស្តីពី “លទ្ធផលការងារផែនការ និងស្ថិតិប្រចាំឆ្នាំ២០២៥” ដោយ លោកស្រី សាន់ ឬទ្ធីចន្ធារី ប្រធានការិយាល័យផែនការ និងស្ថិតិ ទី៣.បទអន្តរាគមន៍ស្តីពី “ការអនុវត្តការងារហិរញ្ញវត្ថុឆ្នាំ២០២៥” ដោយ លោកស្រី ម៉ុក បុប្ផា អនុប្រធានការិយាល័យហិរញ្ញវត្ថុ ទី៤.បទអន្តរាគមន៍ស្តីពី “លទ្ធផលសម្រេចបានឆ្នាំ២០២៥ របស់ការិយាល័យមុខរបរ និងហត្ថពលកម្ម” ដោយ លោកស្រី ឃន ពិសីរ័ត្ន ប្រធានការិយាល័យមុខរបរ និងហត្ថពលកម្ម ទី៥.បទអន្តរាគមន៍ស្តីពី “យន្តការអធិការកិច្ចការងារ និងការដោះស្រាយវិវាទការងារ” ដោយ លោក ផន វុត្ថា ប្រធានការិយាល័យអធិការកិច្ច និងវិវាទការងារ និង៦.បទអន្តរាគមន៍ស្តីពី “លទ្ធផលការងារសម្រេចបានក្នុង ឆ្នាំ២០២៥ និងទិសដៅបន្តរបស់ការិយាល័យបណ្ដុះបណ្ដាល” ដោយ លោក ហម ឫទ្ធី ប្រធានការិយាល័យបណ្តុះបណ្តាលវិជ្ជាជីវៈ៕









Post a Comment