ប្រធានក្លឹបអ្នកកាសែតកម្ពុជា ដឹកនាំប្រតិភូអ្នកសារព័ត៌មាន បំពេញបេសកកម្មនៅតំបន់វិនិយោគ និងអភិវឌ្ឍន៍ក្រុមហ៊ុនឧកញ៉ា ម៉ុង ឬទ្ធី
ខេត្តព្រះសីហនុ÷ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានដឹកនាំអ្នកសារព័ត៌មានចំនួន៣៦ស្ថាប័ន ស្មើជាង៧០នាក់ ចុះស្វែងយល់ពីខ្សែច្រវ៉ាក់ផលិតកម្មនៅក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយពីផលិតផលខ្មែរ ដែលប្រទេសកម្ពុជាអាចផលិតបាន ដោយមិនចាំបាច់មានការនាំចូលទំនិញទាំងនេះពីប្រទេសជិតខាង ជាពិសេសទៀតស្របពេលប្រទេសកម្ពុជាមានជម្លោះជាមួយប្រទេសថៃ។
នៅក្នុងដំណើរបេសកកម្មផ្សព្វផ្សាយព័ត៌មាននៅតំបន់វិនិយោគ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ប្រតិភូក្លិបអ្នកកាសែតកម្ពុជា និងក្រុមអ្នកសារព័ត៌មានបានចុះស្វែងយល់ពីខ្សែច្រវ៉ាក់ផលិតកម្មរោងចក្រផលិតចំណីសត្វ ចំការដូងប្រេង រោងចក្រកែច្នៃថ្នាលបណ្តុះកូនដូងប្រេង កសិដ្ឋានចិញ្ចឹមជ្រូក និងកសិដ្ឋានចិញ្ចឹមត្រី នៅជើងភ្នំបូកគោ និងឃ្លាំងស្តុកប្រហុកចំនួន១០០តោន នៅមាត់សមុទ្រ ស្ថិតក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ផងដែរ៕













Post a Comment