ពន្ធគយសកលថ្មី១០ភាគរយរបស់លោក ត្រាំ ចាប់ផ្តើមចូលជាធរមាន
វ៉ាស៊ីនតោន៖ ចំណាត់ការពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក បានចាប់ផ្តើមចូលជាធរមាននាថ្ងៃអង្គារនេះ ស្របពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ព្យាយាមកសាងគោលនយោបាយពាណិជ្ជកម្មឡើងវិញ បន្ទាប់ពីតុលាការកំពូលអាមេរិក បានចេញសេចក្តីសម្រេចប្រឆាំងការដំឡើងពន្ធគយជាសកលកន្លងមករបស់លោក។
ពន្ធគយថ្មីខាងលើ
ដែលជាដំបូងមានអត្រា ១០ភាគរយ នឹងត្រូវអនុវត្តរយៈពេល១៥០ថ្ងៃ
លុះត្រាតែត្រូវបានពន្យារពេលបន្ថែមទៀត ដោយសភាអាមេរិក។ ទីភ្នាក់ងារគយអាមេរិក
បានប្រកាសថា ខ្លួននឹងឈប់ប្រមូលពន្ធ ដែលត្រូវបានច្រានចោលដោយតុលាការកំពូល
ចាប់ពីថ្ងៃអង្គារនេះ ប៉ុន្តែនឹងចាប់ផ្តើមប្រមូលពន្ធថ្មី១០ភាគរយ ក្នុងថ្ងៃដដែល។
កាលពីថ្ងៃចន្ទ
លោក ត្រាំ ក៏បានគំរាមផងដែរថា នឹងដំឡើងពន្ធកាន់តែខ្ពស់លើប្រទេសទាំងឡាយណា
ដែលជ្រើសរើសលេងហ្គេម ក្រោយការសម្រេចចិត្តរបស់តុលាការកំពូលអាមេរិក
ក្នុងសារព្រមានមួយទៅកាន់បណ្តាប្រទេសនានា
ដែលកន្លងមកបានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន ក្រោមការគំរាមកំហែងពន្ធ។
សូមជម្រាបថា
រយៈពេលប្រមាណជា១ឆ្នាំមកនេះ លោក ត្រាំ បានដំឡើងពន្ធក្នុងអត្រាផ្សេងៗគ្នា
ទៅលើដៃគូពាណិជ្ជកម្មរបស់អាមេរិក ដើម្បីដាក់សម្ពាធទាំងលើសម្ព័ន្ធមិត្តនិងគូប្រជែង។
រូបលោកបានប្រើប្រាស់ពន្ធនោះ ដើម្បីចរចារឿងពាណិជ្ជកម្មជាមួយប្រទេសនានា៕ (AFP)

Post a Comment