កងរាជអាវុធហត្ថខេត្តកែប ចេញប្រតិបត្តិការល្បាតពង្រឹងសន្តិសុខ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម

 អត្ថបទ៖ ទ្រី ហៀន

ខេត្តកែប៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប កម្លាំងអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានក្រុង-ស្រុក បានដាក់ពង្រាយកម្លាំងល្បាតចល័ត និងឈរជើងតាមគោលដៅសំខាន់ៗទូទាំងខេត្ត។

ប្រតិបត្តិការនេះធ្វើឡើងក្នុងការការពារសន្តិសុខ និងសុវត្ថិភាព រក្សាសណ្តាប់ធ្នាប់សាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋ បង្ការ និងបង្ក្រាប ទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ និង ត្រៀមលក្ខណៈជួយសង្គ្រោះភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

សកម្មភាពនេះត្រូវបានអនុវត្តយ៉ាងសកម្មក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ឆ្នាំ២០២៦ ដើម្បីធានាឱ្យដំណើរកម្សាន្តរបស់ភ្ញៀវទេសចរនៅក្នុងភូមិសាស្ត្រខេត្តកែប ប្រកបដោយភាពសប្បាយរីករាយ និងមានសុវត្ថិភាពខ្ពស់៕
















Powered by Blogger.