អង់គ្លេស សន្យាផ្ដល់ជំនួយ ២០៥លានដុល្លារ ដើម្បីទិញអាវុធអាមេរិក បញ្ជូនទៅឱ្យអ៊ុយក្រែន
ឡុងដ៍៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey បាននិយាយថាអង់គ្លេសសន្យាផ្ដល់ជំនួយ ២០៥លានដុល្លារ សម្រាប់កម្មវិធី PURL (Prioritised Ukraine Requirements List) ដែលជាគំនិតផ្ដួចផ្ដើមមួយដើម្បីទិញអាវុធពីសហរដ្ឋអាមេរិកផ្គត់ផ្គង់ទៅឱ្យអ៊ុយក្រែន។
PURL ត្រូវបានបង្កើតឡើងកាលពីរដូវក្ដៅឆ្នាំមុន
ដើម្បីបន្តរក្សាការផ្គត់ផ្គង់អាវុធផលិតដោយសហរដ្ឋអាមេរិកទៅឱ្យអ៊ុយក្រែន
ក្នុងពេលដែលជំនួយយោធាថ្មីរបស់អាមេរិកបានជាប់គាំង។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយតាមរយៈសារអេឡិចត្រូនិក
លោក John
Healey បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំសូមប្រកាសថាចក្រភពអង់គ្លេសសន្យាផ្ដល់ជំនួយ
១៥០លានផោន (ឬ២០៥លានដុល្លារ) សម្រាប់កម្មវិធី PURL។
យើងទាំងអស់គ្នាត្រូវតែផ្ដល់ឱ្យអ៊ុយក្រែននូវប្រព័ន្ធការពារដែនអាកាសសំខាន់ៗដែលត្រូវការជាចាំបាច់
ជាការឆ្លើយតបទៅនឹង ការវាយប្រហារដ៏ឃោរឃៅរបស់លោក ពូទីន»។
សូមជម្រាបថា នៅក្រោមកម្មវិធី PURL
សម្ព័ន្ធមិត្តលោកខាងលិចអាចផ្ដល់មូលនិធិនយកទៅទិញប្រព័ន្ធការពារដែនអាកាស
និងបរិក្ខារយោធាផ្សេងទៀតពីសហរដ្ឋអាមេរិក៕ (Reuters)

Post a Comment