លោកជំទាវ ចាយ ច័ន្ទរ៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកស្បៀងអាហារ ជូនវីរៈកងទ័ព ដែលកំពុងឈរជើងនៅសមរភូមិមុខ
ភ្នំពេញ៖ ក្នុងស្មារតីខ្មែរតែមួយ ស្មារតីសាមគ្គីភាព និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ពជួរមុខ លោកជំទាវ ចាយ ច័ន្ទរ៉ានី ភរិយា ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានដឹកនាំបងប្អូនកងទ័ពធ្វើដំណើរទៅកាន់សមរភូមិមុខជាលើកទី១៤ ដើម្បីចុះសួរសុខទុក្ខ សម្តែងការគោរពដឹងគុណ និងនាំយកស្បៀងអាហារ បន្លែ ផ្លែឈើ គ្រឿងឧបភោគបរិភោគ រួមទាំងអំណោយសប្បុរសធម៌ និងថវិកាចំនួន២.០០០.០០០៛ ឧបត្ថម្ភជូនដល់បងប្អូនវីរៈកងទ័ព កងពលតូចថ្មើរជើងលេខ២១ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅសមរភូមិមុខ។
ក្នងដំណើរនេះដែរ លោកជំទាវ ចាយ ច័ន្ទរ៉ានី និងក្រុមការងារកងពល បានរៀបចំធ្វើបាញ់ហ៊យ បាញ់ស៊្រុង គុយទាវ រួមទាំងកាហ្វេ និងភេសជ្ជៈជាច្រើនមុខជូនដល់បងប្អូនវីរៈកងទ័ពប្រមាណ៥០០នាក់បានពិសារដោយផ្ទាល់។
សកម្មភាពដ៏សប្បុរស និងការចុះផ្ទាល់ដល់សមរភូមិមុខរបស់លោកជំទាវភរិយាឧត្តមសេនីយ៍ទោ មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ មិនមែនត្រឹមតែជាការនាំយកស្បៀងអាហារទៅចែកជូនប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបង្ហាញឲ្យឃើញនូវ "ទឹកចិត្តស្រឡាញ់កងទ័ពដូចជាគ្រួសារតែមួយ ជាសាច់ញាតិបង្កើត" និង "ស្មារតីស្នេហាជាតិដ៏មោះមុត"។ សកម្មភាពទាំងនេះពិតជាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពី ស្មារតីសាមគ្គីភាពជាតិ ជាធ្លុងមួយ រវាងសមរភូមិក្រោយនិងសមរភូមិមុខ ដែលមាន ឆន្ទៈតែមួយ ស្មារតីតែមួយ និងបេះដូងតែមួយ ក្នុងការរួមគ្នាទប់ទល់រាល់ការឈ្លានពានពីសំណាក់បរទេស។ ការគាំទ្រពីខាងក្រោយនេះគឺជាខែលដ៏រឹងមាំមួយសម្រាប់លើកកម្ពស់ស្មារតីប្រយុទ្ធរបស់កងទ័ពជួរមុខយើង៕















Post a Comment