ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីខួប ៥ ឆ្នាំវេទិកាសន្តិភាពកម្ពុជា

ភ្នំពេញ៖ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រី្ដ រដ្ឋមន្រី្ដក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុង កម្មពិធីខួប ៥ឆ្នាំវេទិកាសន្ដិភាពកម្ពុជា។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ថ្នាក់ដឹកនាំនៃគណៈអភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំវេទិកាសន្ដិភាពកម្ពុជាថ្នាក់កណ្ដាល ប្រមាណ៣៨០នាក់។


ជាកិច្ចចាប់ផ្ដើម ឯកឧត្តម បណ្ឌិត សួន សេរីរដ្ឋា ប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានឡើងរាយការណ៍សង្ខេបអំពីលទ្ធផលការងារដែលវេទិកាសន្តិភាពសម្រេចបានកន្លងមកក្នុងកិច្ចការលើកកម្ពស់គុណតម្លៃនៃសន្តិភាព ជាពិសេសការ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងកៀរគរ រៃអង្គាសជាថវិកា និងសម្ភារៈចាំបាច់ ដើម្បីជួយដល់វីរកងកម្លាំង ជួរមុខ និងជនភៀសសឹកនៅក្នុងដំណាក់កាលដ៏លំបាកផងដែរ។ ឯកឧត្តម ក៏បានផ្ដាច់ប្ដេជ្ញាចិត្តបន្ដបេសកម្មជាមួយរាជរដ្ឋាភិបាលដើម្បីកសាងប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជាជាបន្តបន្ទាប់ទៀត។

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍របស់ឯកឧត្តម បណ្ឌិត សួន សេរីរដ្ឋា រួចមក ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រី្ដ រដ្ឋមន្រី្ដក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់នៃវេទិកាសន្តិភាពកម្ពុជា ចំពោះការលះបង់កម្លាំងកាយ ចិត្ត ធនធាន និងសម្ភារៈ ដើម្បីបំពេញកិច្ចការងារជូនជាតិមាតុភូមិ។

ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ការរីកដាំដាលនៃវេទិកាសន្តិភាពកម្ពុជា គឺជាការឆ្លុះបញ្ចាំងពីចក្ខុវិស័យច្បាស់លាស់ និងវែងឆ្ងាយរបស់អង្គការក្នុងការបម្រើសង្គមជាតិ។ ជាមួយគ្នានេះ ឯកឧត្តមបានជំរុញ និងលើកទឹកដល់សមាជិកទាំងអស់ ឱ្យខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួន ដុសខាត់សមត្ថភាព ចំណេះ និងជំនាញឱ្យកាន់តែមានសក្តានុពល ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ការពារសុខសន្តិភាព ព្រមទាំងអភិវឌ្ឍកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនប្រកបដោយចីរភាព៕















 

Powered by Blogger.