សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេស ចិនធ្វើពិធីសំណេះសំណាលទទួលឆ្នាំថ្មីឆ្នាំ សកល លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ

បរទេស៖ ព្រឹកថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥  សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានធ្វើពិធីសំណេះសំណាលទទួលឆ្នាំថ្មីឆ្នាំសកលនៅប៉េកាំង ។ ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិនបានជួបជុំគ្នាយ៉ាងសប្បាយរីករាយជាមួយតំណាងនៃគ្រប់មជ្ឈដ្ឋានដូចជា តំណាងមកពីមជ្ឈិមបក្សប្រជាធិបតេយ្យនានា តំណាងអ្នកទទួលខុសត្រូវនៃសមាគមឧស្សាហកម្មនិងពាណិជ្ជកម្មទូទាំងប្រទេសចិន និងតំណាងឥស្សរជនមិនមែនជាសមាជិកបក្ស ជាដើម ដើម្បីរួមគ្នាអបអរទទួលស្វាគមន៍បុណ្យឆ្នាំថ្មីឆ្នាំសកល ២០២៦។

        លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានថ្លែងសុន្ទរកថាគន្លឹះ។ លោកបានគូសបញ្ជាក់ថា  យើងបានធ្វើផែនការគោលរួចហើយ នេះជាពេលតស៊ូឆ្ពោះទៅមុខ។ បក្សទាំងមូល ប្រជាជនគ្រប់ជនជាតិត្រូវរួមសាមគ្គីគ្នាឱ្យកាន់តែរឹងមាំ  ខិតខំប្រឹងប្រែងដើម្បីកសាងសមិទ្ធផលដ៏អស្ចារ្យ តាមរយៈការច្នៃប្រឌិតថ្មីនាពេលអនាគត ដើម្បីបើកទំព័រថ្មីនៃការកសាងទំនើបកម្មតាមបែបផែនចិនដោយឥតឈប់ឈរ។

      លោក Xi Jinping ក៏បានតាងនាមមជ្ឈិមបក្សកុម្មុយនីស្តចិន ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងយោធាមជ្ឈិមចិន ថ្លែងអំណរគុណនិងសម្តែងការជូនពរដ៏ល្អបវរចំពោះមិត្តអន្តរជាតិគ្រប់ប្រទេសដែលយកចិត្តទុកដាក់និងគាំទ្រការធ្វើទំនើបកម្មតាមបែបផែនចិន។

        តំណាងដែលបានចូលរួមពិធីសំណេះសំណាលនេះបានថ្លែងថា នឹងរួមសាមគ្គីគ្នាកាន់តែរឹងមាំជុំវិញការដឹកនាំរបស់មជ្ឈិមបក្សកុម្មុយនីស្តចិន  រួមចំណែកទាំងប្រាជ្ញានិងកម្លាំងកាយដើម្បីកសាងប្រទេសកាន់តែខ្លាំងក្លា ជំរុញការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ!




Powered by Blogger.