សម្តេចប៉ាប អំពាវនាវឱ្យបញ្ចប់សង្គ្រាមអ៊ុយក្រែន ខណៈពលរដ្ឋរងគ្រោះដោយភាពត្រជាក់
វ៉ាទីកង់៖ សម្តេចប៉ាប លីអូ បានមានបន្ទូលនៅថ្ងៃអាទិត្យថា ការវាយប្រហារឥតឈប់ឈររបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន កំពុងធ្វើឱ្យជនស៊ីវិលនៅក្នុងប្រទេសនោះប្រឈមមុខនឹងភាពត្រជាក់នៃរដូវរងា ហើយទ្រង់បានអំពាវនាវឱ្យបញ្ចប់ជម្លោះនេះជាបន្ទាន់។
បន្ទាប់ពីបញ្ចប់ពិធីសូត្រធម៌ Angelus
ប្រចាំសប្តាហ៍ សម្តេចប៉ាបបានមានបន្ទូលថា «អរិភាពដែលអូសបន្លាយ... កំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរកាន់តែខ្លាំងឡើងសម្រាប់ជនស៊ីវិល»។ ទន្ទឹមគ្នានេះទ្រង់បានសង្កត់ធ្ងន់ថា «ខ្ញុំសូមជំរុញឱ្យអ្នករាល់គ្នាបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន
ដើម្បីបញ្ចប់សង្គ្រាមនេះ»៕

Post a Comment