រដ្ឋមន្ត្រីមហាផ្ទៃវ៉េណេស៊ុយអេឡាអះអាងថា មនុស្ស ១០០នាក់ស្លាប់ ក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក
បរទេស៖ រដ្ឋមន្ត្រីមហាផ្ទៃវ៉េណេស៊ុយអេឡា លោក Diosdado Cabello បានឱ្យដឹងកាលពីថ្ងៃពុធ ទី៧ ខែធ្នូ ថាមនុស្សយ៉ាងហោច ១០០នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិកដែលបានទម្លាក់លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូចេញពីអំណាចកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។
ទីក្រុងការ៉ាកាសដំបូងឡើយមិនបានបង្ហើបឱ្យដឹងពីចំនួនអ្នកស្លាប់នោះទេ។
ចំណែកក្រុមមន្ត្រីវ៉េណេស៊ុយអេឡាវិញបាននិយាយថាកងអង្គរក្សមួយផ្នែកធំរបស់លោក ម៉ាឌូរ៉ូ
ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់យោធាអាមេរិក ខណៈគុយបាអះអាងថាយោធា
និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ខ្លួនក្នុងប្រទេសវ៉េណេស៊ុយអេឡា
ក៏ត្រូវបានសម្លាប់ផងដែរ។
តាមលោក Cabello លោកស្រី
Cilia Flores ភរិយារបស់លោក ម៉ាឌូរ៉ូ
ដែលត្រូវបានចាប់ខ្លួនដែរបានរងរបួសត្រង់ក្បាលអំឡុងប្រតិបត្តិការរបស់យោធាអាមេរិក រីឯ
លោក ម៉ាឌូរ៉ូរងរបួសជើង៕

Post a Comment