លោក ដូណាល់ ត្រាំ ដកសហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

វ៉ាស៊ីនតោន​៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី៧ ខែមករា បានចុះហត្ថលេខាលើក្រឹត្យមួយដើម្បីដកសហរដ្ឋអាមេរិកចេញពីអង្គការមិនមែន ក្របខណ្ឌអង្គការសហប្រជាជាតិ UN ចំនួន៣៥ និងអង្គភាព UN ចំនួន៣១ ដែលធ្វើប្រតិបត្តិការផ្ទុយទៅនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិក។

ការសម្រេចចិត្តខាងលើទៀតសោត ធ្វើឡើងបន្ទាប់ពីការត្រួតពិនិត្យឡើងវិញលើគ្រប់ស្ថាប័នអង្គការអន្តរជាតិ អនុសញ្ញា និងសន្ធិសញ្ញាដែលសហរដ្ឋអាមេរិកជាសមាជិក ឬជាភាគីចូលរួម។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ សេតវិមានបានឱ្យដឹងថាអង្គការអន្តរជាតិទាំងនោះរួមមាន Global Counterterrorism Forum, the International Energy Forum, the UN Peacebuilding Fund និង UN International Trade Centre។ សេតវិមានក៏បានចោទប្រកាន់ដែរថាអង្គការទាំងនេះបានលើកកម្ពស់ គោលនយោបាយអាកាសធាតុជ្រុលនិយម អភិបាលកិច្ចសកល និងកម្មវិធីមនោគមន៍វិជ្ជាដែលផ្ទុយទៅនឹងអធិបតេយ្យ និងផលប្រយោជន៍របស់សហរដ្ឋអាមេរិក៕



 

Powered by Blogger.