ប្រជាពលរដ្ឋរស់នៅភូមិបឹងតាស្រីប្រមាណជិត ៤០គ្រួសារផ្ទុះការតវានៅមុខសាលាក្រុងកំពង់សោម បន្ទាប់ពីទទួលបានលិខិតជូនដំណឹងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពាក់ព័ន្ធការលុបទិន្នន័យក្បាលដីចំនួន ៣៦ក្បាល

ដោយ : ទឹង សុភាព

ខេត្តព្រះសីហនុ÷ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ប្រជាពលរដ្ឋប្រមាណ ៤០គ្រួសាររស់នៅភូមិបឹងតាស្រី សង្កាត់បឹងតាព្រហ្ម ក្រុងកំពង់សោម ខេត្តព្រះសីហនុ បាននាំគ្នាផ្ទះការតវានៅមុខសាលាក្រុងកំពង់សោម បន្ទាប់ពីទទួលបានលិខិតជូនដំណឹងរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពាក់ព័ន្ធការលុបទិន្នន័យក្បាលដីចំនួន ៣៦ក្បាល ដែលបានចុះបញ្ជីក្បាលដីជាលក្ខណៈប្រព័ន្ធរួច។

បើតាមលិខិតជូនដំណឹងរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លេខ ៣៦៤០/ដនស.ខុទ្ទ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ បានជម្រាបមកមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុបានឲ្យដឹងថា ការចុះបញ្ជីក្បាលដី និងធ្វើប័ណ្ណកម្មសិទ្ធិលើផ្ទៃដីទំហំ ១៧៥៤៩៦ ម៉ែត្រការ៉េ ស្ថិតនៅភូមិបឹងតាស្រី សង្កាត់បឹងតាព្រហ្ម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

យោង÷
- លិខិតលេខ ២០៨៦ សជណ. ប.ស ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ក្រសួងបរិស្ថាន
- ពាក្យស្នើសុំអន្តរាគមន៍ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ របស់ឈ្មោះ ភឺន ផល្លា - កំណត់ហេតុកិច្ចប្រជុំចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥
- កំណត់ហេតុកិច្ចប្រជុំចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥
សេចក្ដីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ខ្ញុំសូមជម្រាប លោកប្រធានមន្ទីរ ជ្រាបថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានពិនិត្យលើសំណើសុំចុះបញ្ជី និងធ្វើបណ្ណកម្មសិទ្ធិលើទីតាំងដីទំហំ ១៧៥.៤៩៦ម៉ែត្រការ៉េ ស្ថិតនៅភូមិបឹងតាស្រី សង្កាត់បឹងតាព្រហ្ម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ឃើញថា ទីតាំងដីស្នើសុំនេះ មានជាប់ពាក់ព័ន្ធជាមួយប្រជាពលរដ្ឋចំនួន ៤៤ក្បាលដី ដោយក្នុងនោះ !

(១)ក្បាលដីលេខ ០៣៧៣, ០៥ ៩៦, ០៦៣១, និងលេខ០៦៣២ ទំហំ ១៣ ៨០០ម៉ែត្រការ៉េ ឈ្មោះ ភឺន ផល្លា បានដោះស្រាយបញ្ចប់ វិវាទជាមួយប្រជាពលរដ្ឋរួចរាល់, (២)ក្បាលដីលេខ០៩០៣, ១២១១, ១២១២, និងលេខ១២១៣ ទំហំ ៥ ៦៨៩ ម៉ែត្រការ៉េ កំពុងដោះស្រាយគោលនយោបាយជាមួយប្រជាពលរដ្ឋដែលរស់នៅជាក់ស្តែង និង (៣) ក្បាលដីចំនួន ៣៦ ក្បាលដីផ្សេងទៀតទំហំ ១៥៦ ០០៧ម៉ែត្រការ៉េ មិនមានការកាន់កាប់អាស្រ័យផលឡើយ។

ក្នុងន័យនេះ ក្រសួងអនុញ្ញាតជាគោលការណ៍ជូនមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ដូចខាងក្រោម៖

១/ លុបទិន្នន័យក្បាលដីចំនួន ៣៦ ក្បាលដី រួមមានក្បាលដីលេខ ០០២, ០២៣៤, ០៣៦៨, ០៣៦៩, ០៣៧០, ០៣៧១, ០៣៧២, ០៣៧៦, ០៣៩៥, ០៤១២, ០៥២២, ០៥៩២, ០៥៩៣, ០៥៩៥, ០៥៩៨, ០៦៤៧, ០៦៥៦, ០៧៩០, ០៧៩១, ០៨៥១, ០៨៦៥, ០៨៦៦, ០៨៦៧, ០៨៦៨, ០៨៨៥, ០៨៨៧, ០៩០០, ០៩០១, ០៩០៤, ០៩០៥, ០៩០៦, ១២១០, ១២១៤, ២៧៣០, ២៨៣០ និងលេខ ២៧៦៧ ទំហំ ១៥៦ ០០៧ ម៉ែត្រការ៉េ ចេញពីប្លង់សុរិយោដី និងប័ណ្ណគ្រប់គ្រងទិន្នន័យ (DATABASE) និងចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនឈ្មោះ ភឺន ផល្លា។

២/ ចំពោះក្បាលដីចំនួន ៤ក្បាលដី រួមមានក្បាលដីលេខ ០៩០៣, ១២១១, ១២១២, និងលេខ ១២១៣ ទំហំ ៥៦៨៩ ម៉ែត្រការ៉េ ស្នើឱ្យឈ្មោះ ភឺន ផល្លា បន្តសម្របសម្រួលដោះស្រាយគោលនយោបាយ បញ្ចប់ជាមួយប្រជាពលរដ្ឋ ដើម្បីអាចឈានទៅចុះបញ្ជីចេញវិញ្ញាប័នបត្រសម្គាល់ម្ចាស់ អចលនវត្ថុជូនឈ្មោះ ភឺន ផល្លា បាន៕

(សូមស្តាប់ការបកស្រាយរបស់ប្រជាពលរដ្ធ Video )











Powered by Blogger.