សេចក្តីប្រកាសព័ត៌មាន របស់ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន បន្ទាប់ពីមានជនខិលខូចបានប្រើប្រាស់រូបថត និងឈ្មោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ធមន្ត្រីក្រសួងព័ត៌មាន ទៅបង្កើតគណនេយ្យតេឡេក្រាម និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ
ការិយាល័យអ្នកពាក្យក្រសួងព័ត៌មាន សូមជម្រាបជូនដល់ ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ និងសាធារណជនជ្រាបថា ថ្មីៗនេះមានជនខិលខូចបានប្រើប្រាស់រូបថត និងឈ្មោះរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ធមន្រ្តីក្រសួងព័ត៌មាន ទៅបង្កើតជាគណនីតេឡេក្រាម និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ ក្នុងចេតនាទុច្ចរិត ដើម្បីប្រព្រឹត្តទង្វើ ឬសកម្មភាពផ្ទុយពីច្បាប់ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ក្រសួងព័ត៌មាន ស្ថាប័នរដ្ឋ និងឯកឧត្តមផ្ទាល់។
ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន សូមច្រានចោលទាំងស្រុង នូវរាល់ទង្វើព័ត៌មានក្លែងបន្លំ និងការបង្ហោះព័ត៌មានក្លែងក្លាយ ដូចជាគណនីតេឡេក្រាមដែលមានឈ្មោះដូចខាងក្រោម÷១ / CEO NETHPHEAKTRA (@eco_nethpheaktra),
២ / KHIEV PHEARVUTH (@khievphearavuthfx)
៣ / CEO.NETHPHEAKTRA (@Ceo_Sokhy)
៤/ CEO NETH PHEAKTRA (@Ceo_sean1)
២ / KHIEV PHEARVUTH (@khievphearavuthfx)
៣ / CEO.NETHPHEAKTRA (@Ceo_Sokhy)
៤/ CEO NETH PHEAKTRA (@Ceo_sean1)


Post a Comment