សិក្ខាសាលាផ្សព្វផ្សាយការត្រួតពិនិត្យផ្ទៀងផ្ទាត់ជញ្ជីងថ្លឹងរថយន្ត ដល់បណ្តាអាជីវករទទួលទិញដំឡូងមីនៅស្រុកកែវសីមា
អត្ថបទ៖ ជឹម ទូច
ខេត្តមណ្ឌលគិរី៖ នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ នៅសាលាស្រុកកែវសីមា បានបើកសិក្ខាសាលាផ្សព្វផ្សាយ ការត្រួតពិនិត្យផ្ទៀងផ្ទាត់ជញ្ជីងថ្លឹងរថយន្ត ដល់បណ្តាអាជីវករទទួលទិញដំឡូងមី ដែលពិធីនេះមានការអញ្ជើញចូលរួមពីលោក វ៉ាន់ ចាន់រ៉ាត់ អនុប្រធាននាយកដ្ឋាននីត្យានុកូលមាត្រាសាស្ត្រនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោក សុខ ប៊ុនធឿន អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តមណ្ឌលគិរី លោក សុះ មីឡែន អភិបាលរងស្រុកកែវសីមា និងអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ឋ រួមនិងម្ចាស់ស្នាក់ការទិញដំឡូងមីជាច្រើនរូប។
សិក្ខាសាលាខាងលើនេះ ផ្តោតសំខាន់
ធានាដល់ការធ្វើពាណិជ្ជកម្មដោយសេរី និងយុត្តិធម៍
ការពារផលប្រយោជន៍រវាងអ្នកប្រើប្រាស់ និងម្ចាស់ជញ្ជីង
ជួយកាត់បន្ថយការធ្វើឲ្យខូចផ្លូវនៅទូទាំងព្រះរាជាណាចក្រកម្ពុជា
និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីការដឹកលើសទម្ងន់។ ក្រោយពន្យល់និងណែនាំអំពីទិដ្ឋភាពផ្លូវច្បាប់នានា មន្ត្រីជំនាញ
និងអាជ្ញាធរ បានចុះពិនិត្យតាមទីស្នាក់ការទិញដំឡូងមីផងដែរ៕













Post a Comment