អេស្ប៉ាញ ៖ រថភ្លើងបុកគ្នា ផ្ដាច់ជីវិតមនុស្ស ២១នាក់ និងជាច្រើននាក់រងរបួស
ម៉ាឌ្រីដ៖ ក្រុមមន្ត្រីនៅក្នុងប្រទេសអេស្ប៉ាញ នៅថ្ងៃចន្ទ ទី១៩ ខែមករា បានឱ្យដឹងថាមនុស្ស ២១នាក់បានស្លាប់ និង៧០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍រថភ្លើងល្បឿនលឿន ២គ្រឿងបុគ្នា នៅក្នុងតំបន់ Andalusia ស្ថិតនៅភាគខាងត្បូងនៃប្រទេស។
សោកនាដកម្មខាងលើកើតឡើងកាលពីល្ងាចថ្ងៃអាទិត្យ
នៅពេលដែលរថភ្លើងមួយខ្សែធ្វើដំណើរពីទីក្រុង Malaga ឆ្ពោះទៅកាន់ទីក្រុង Madrid
បានរអិលធ្លាក់ចេញពីផ្លូវដែកនៅក្បែរទីក្រុង Adamuz ជ្រុលចូលទៅផ្លូវដែកមួយខ្សែទៀតជាហេតុធ្វើឱ្យបុកគ្នានឹងរថភ្លើងមួយគ្រឿងទៀតដែលកំពុងធ្វើដំណើរ។
អ្នកនាំពាក្យម្នាក់របស់ប៉ូលិសអេស្ប៉ាញបាននិយាយថាមានមនុស្ស
២១នាក់បានស្លាប់។ ចំណែក លោក Antonio Sanz ជាមន្ត្រីសង្រ្គោះបន្ទាន់ជាន់ខ្ពស់ម្នាក់បាននិយាយនៅឯសន្និសីទសារព័ត៌មានថាមានមនុស្សយ៉ាងហោច
៧៣នាក់បានរងរបួស ហើយចំនួនអ្នកស្លាប់ប្រហែលជាអាចនឹងកើនឡើង ព្រោះមានមនុស្ស
៣០នាក់ដែលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
បើតាមក្រុមហ៊ុនផ្លូវដែក
Rail
operator Iryo មានមនុស្សប្រហែលជា ៣០០នាក់
បានជិះនៅលើរថភ្លើងធ្វើដំណើរពីទីក្រុង Malaga ឆ្ពោះទៅកាន់ទីក្រុង Madrid។ អាជ្ញាធរកំពុងធ្វើ ការស៊ើបអង្កេតលើគ្រោះថ្នាក់នេះ
ស្របពេលនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez ក៏បានចូលរួមរំលែកទុក្ខដល់ជនរងគ្រោះផងដែរ៕ (AFP)

Post a Comment