ប្រធានាធិបតីអ៊ីរ៉ង់៖ ការវាយប្រហារលើមេដឹកនាំកំពូលអ៊ីរ៉ង់ គឺស្មើនឹងការប្រកាសសង្រ្គាម
តេហេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានព្រមានកាលពីថ្ងៃអាទិត្យ ទី១៨ ខែមករា ថាការវាយប្រហារណាមួយលើមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei គឺមានន័យស្មើនឹងការប្រកាសសង្រ្គាម។
ការព្រមានរបស់លោក
Pezeshkian
ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ
បាននិយាយ ថាវាដល់ពេលហើយដែលអ៊ីរ៉ង់ត្រូវមានមេដឹកនាំថ្មី។ ក្នុងការបង្ហោះមួយ
លើបណ្ដាញទំនាក់ទំនងសង្គម X
ដែលទំនងជាចង់ឆ្លើយតបទៅនឹងលោក ត្រាំ លោក Pezeshkian បានគូសបញ្ជាក់ថា «ការវាយប្រហារមួយលើមេដឹកនាំដ៏អស្ចារ្យនៃប្រទេសរបស់ យើង
គឺស្មើនឹងការប្រកាសសង្រ្គាមទាំងស្រុងលើប្រជាជាតិអ៊ីរ៉ង់»។
សូមជម្រាបថា
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមម្ដងហើយម្ដងទៀតថានឹងធ្វើអន្តរាគមន៍
ប្រសិនបើបាតុករនៅតែបន្តត្រូវបានសម្លាប់នៅតាមដងផ្លូវ
ឬក៏ត្រូវបានកាត់ទោសប្រហារជីវិត។ លោក ត្រាំ ក្នុងបទសម្ភាសន៍ជាមួយកាសែតអាមេរិក Politico កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនក៏បាននិយាយដែរថាវាដល់ពេលហើយដែលអ៉ីរ៉ង់ត្រូវមាន
មេដឹកនាំថ្មី។
អ៊ីរ៉ង់កាលពីថ្ងៃអាទិត្យវិញ
អ៊ីរ៉ង់បានឱ្យសញ្ញាថាខ្លួនអាចនឹងអនុវត្តការកាត់ទោសប្រហារជីវិតមនុស្សដែលត្រូវបានចាប់ឃុំខ្លួនអំឡុងបាតុកម្ម។
មន្ត្រីអ៊ីរ៉ង់ម្នាក់បានទទួលស្គាល់ថាមានមនុស្សយ៉ាងហោច ៥០០០នាក់ត្រូវបានសម្លាប់
ក្នុងនោះមាន៥០០នាក់ជាកងកម្លាំងសន្តិសុខ អំឡុងបាតុកម្មតវ៉ានៅទូទាំងប្រទេស៕

Post a Comment