បាតុកម្មផ្ទុះឡេីង​ទូទាំងពិភពលោក​ជុំវិញការចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា​ លោក ម៉ាឌូរ៉ូ

ការ៉ាកាស៖ បាតុកម្មបាននិងកំពុងផ្ទុះឡេី​ង​ ដោយមានអ្នកតវ៉ានៅទូទាំងពិភពលោក​ បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រកាសថាសហរដ្ឋអាមេរិក​ នឹងគ្រប់គ្រងប្រទេសវ៉េណេស៊ុយអេឡា ក្រោយចាប់ខ្លួនប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ និងភរិយារបស់លោក។​

ក្រុមបាតុករពីទីក្រុងប៉ារីស​ ប្រទេសបារាំង​ ដល់ទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល​ ថ្កោលទោសអ្វីដែលពួកគេហៅថា ការឈ្លានពាន និងចក្រពត្តិនិយមរបស់សហរដ្ឋអាមេរិក។

នៅក្នុងទីក្រុងមួយចំនួនរបស់សហរដ្ឋអាមេរិក ចាប់ពី Boston ដល់ Minneapolis ក្រុមបាតុករប្រឆាំងសង្គ្រាមបានដើរតាមផ្លូវ ដើម្បីបង្ហាញពីការព្រួយបារម្ភអំពីការបង្ហូរឈាមដែលអាចកើតមានពីប្រតិបត្តិការយោធារបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ អ្នកខ្លះកាន់បដាដែលសរសេរ ថាមិនគួរមានសង្គ្រាម ដោយសារប្រេងនោះទេ។

នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា រូបភាពពីរដ្ឋធានីការ៉ាកាស គឺតាមផ្លូវគ្មានមនុស្សដេីរ ចំណែកអ្នកស្រុកតម្រង់ជួរគ្នា សម្រុកទិញទំនិញពីផ្សារទំនើប និងហាងលក់ថ្នាំពេទ្យ ចំពោះមុខភាពមិនច្បាស់លាស់អំពីអ្វីដែលអ្នកជំនាញមួយចំនួនហៅថា ជាការទូតកាំភ្លើងរបស់សហរដ្ឋអាមេរិក។

មេដឹកនាំជុំវិញពិភពលោក បានបញ្ចេញប្រតិកម្មខុសៗគ្នាចំពោះការចាប់ខ្លួនលោក ម៉ាឌូរ៉ូ ដោយភាគច្រេីននៃមេដឹកនាំនៅអាមេរិកឡាទីនបានថ្កោលទោស រួមជាមួយរុស្ស៉ី ចិន អ៊ីរ៉ង់៕



 

Powered by Blogger.