រាជរដ្ឋាភិបាលសម្រេចពន្យារពេលអនុវត្តពន្ធលើចំណេញមូលធន ផ្នែកអចលនទ្រព្យ រយៈពេល១ឆ្នាំទៀត
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីការពន្យារកាលបរិច្ឆេទដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធន ផ្នែកអចលនទ្រព្យ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៧។
ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា «អនុលោមតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ លើលិខិតលេខ១២៧៩២ សហវ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥
របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជរដ្ឋាភិបាលបានសម្រេចពន្យារពេលអនុវត្តពន្ធលើ
ចំណេញមូលធនផ្នែកអចលនទ្រព្យ រយៈពេល១ឆ្នាំទៀត។ ចំពោះពន្ធលើចំណេញមូលធន
ដែលសម្រេចបានពីការលក់ឬផ្ទេរ អចលនទ្រព្យ
ត្រូវចាប់អនុវត្តលើចំណេញមូលធនដែលកើតមានឡើងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ»។
ដោយឡែក
ពន្ធលើចំណេញមូលធនដែលសម្រេចបានពីការលក់ឬផ្ទេរ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះ
អាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយបណ្ណបរទេស ត្រូវចាប់អនុវត្តលើចំណេញមូលធន
ដែលកើតមានឡើងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នេះតទៅ៕


Post a Comment