បេសកកម្មចេញពីបេះដូង«ការនាំយកពន្លឺ និងក្ដីសង្ឃឹមថ្មី ទៅកាន់សហគមន៍កោះពោធិ៍ ខេត្តកែប»
ដោយ : ទ្រី ហៀន
ខេត្តកែប÷ ទោះបីជាស្ថិតនៅតំបន់ដាច់ស្រយាលដែលហ៊ុមព័ទ្ធដោយផ្ទៃទឹកសមុទ្រ ប៉ុន្តែក្ដីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងក្មួយៗកុមារតូចៗនៅលើ កោះពោធិ៍ តែងតែស្ថិតនៅក្នុងបេះដូង និងជាអាទិភាពចម្បងជានិច្ច ដូច្នេះហើយទើប លោកជំទាវ សាយ ចាន់ណាក់ សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានតាមតំបន់ឆ្នេរ អមដំណើរដោយលោក ហ៊ួរ មិថុនា អភិបាលរងខេត្ត រួមនិងក្រុមការងារបានចុះពិនិត្យដល់លំនៅដ្ឋានជាក់ស្តែង។
ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់លើ សុខុមាលភាព របស់ប្រជាជន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ក៏បានពាំនាំនូវអំណោយសប្បុរសធម៌ រួមមានសម្ភារសិក្សាសម្រាប់កុមារ និងឱសថចាំបាច់សម្រាប់ថែរក្សាសុខភាពជូនបងប្អូនសហគមន៍ ដែលនេះមិនមែនត្រឹមតែជាការផ្ដល់ជំនួយសង្គ្រោះបឋមប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញនូវសាមគ្គីភាព និងការមិនបោះបង់ពលរដ្ឋណាម្នាក់ចោលជាដាច់ខាត។ស្របតាម អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកែប ក្រុមការងារបច្ចេកទេសកំពុងសិក្សាយ៉ាងលម្អិត និងហ្មត់ចត់បំផុត ដើម្បីប្រែក្លាយក្ដីស្រមៃរបស់ពលរដ្ឋនៅលើកោះពោធិ៍ ឱ្យក្លាយជាការពិត គឺគ្រោងនាំយកអគ្គិសនី និងការរៀបចំប្រព័ន្ធទឹកស្អាតផ្តល់ជូនបងប្អូនប្រជាពលរដ្ធដោយឥតគិតថ្លៃ។
នេះជាគោលដៅធំបំផុត គឺការលើកកម្ពស់កម្រិតជីវភាព និងផាសុកភាពរបស់បងប្អូនប្រជាពលរដ្ធឱ្យកាន់តែប្រសើរឡើង ធ្វើយ៉ាងណាឱ្យការរស់នៅតំបន់ដាច់ស្រយាល ក៏មានភាពស៊ីវិល័យ និងសុភមង្គលមិនខុសពីតំបន់ទីប្រជុំជន ព្រោះពលរដ្ឋមានក្ដីសុខ គឺជាជោគជ័យដ៏ធំបំផុតរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកែប៕
____
A Mission from the Heart: "Bringing New Light and Hope to the Koh Po Community, Kep Province"
Kep Province: Despite being located in a remote area surrounded by the sea, the well-being of the citizens and young children on Koh Po remains close to our hearts and is always a top priority. Consequently, Her Excellency Say Channak, a member of the Royal Government Working Group for Coastal Areas, accompanied by Mr. Hour Mithuna, Deputy Governor of Kep Province, and their team, conducted a direct site visit to the residents' homes.
With a high spirit of commitment to the people's welfare, the Kep Province Royal Government Working Group delivered charitable donations, including school supplies for children and essential medicines for the community. This gesture is more than just providing primary aid; it is a profound demonstration of solidarity and the firm resolve that "no citizen will ever be left behind."
In accordance with the high-level recommendations of His Excellency Deputy Prime Minister Say Samal, Chairman of the Royal Government Working Group for Kep Province, technical teams are currently conducting detailed and thorough studies to turn the dreams of Koh Po residents into reality. This includes plans to provide free electricity and clean water systems to the local population.
The ultimate goal is to elevate the standard of living and well-being of the citizens, ensuring that those living in remote areas can enjoy a modern and happy lifestyle similar to those in urban centers. Because the happiness of the people is the greatest success of the Royal Government Working Group for Kep Province.










Post a Comment