អឺរ៉ុបពិចារណាប្រើអាវុធសេដ្ឋកិច្ចពិសេស តបតនឹងលោក ត្រាំ ជុំវិញរឿងហ្គ្រីនឡែន
ព្រុចសែល៖ សហភាពអឺរ៉ុប (EU) នៅថ្ងៃអាទិត្យ បានប្រឈមមុខនឹងការអំពាវនាវឱ្យប្រើប្រាស់វិធានការសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមក ហៅថាឧបករណ៍ប្រឆាំងការបង្ខិតបង្ខំ ដើម្បីឆ្លើយតបនឹងការគំរាមកំហែងពន្ធគយ របស់លោក ដូណាល់ ត្រាំ។
លោក ត្រាំ
បានប្តេជ្ញាថានឹងដំឡើងពន្ធលើប្រទេសអឺរ៉ុបចំនួន ៨ រួមទាំងបារាំង អាល្លឺម៉ង់
និងអង់គ្លេស
រហូតទាល់តែសហរដ្ឋអាមេរិកត្រូវបានអនុញ្ញាតឱ្យទិញកោះហ្គ្រីនឡែនក្រោយពីប្រទេសទាំងនេះ
បានបញ្ជូនកងកម្លាំងយោធាតូចៗទៅការពារកោះនោះ។
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង
កំពុងជំរុញឱ្យប្រើប្រាស់ឧបករណ៍នេះ
ដែលអាចដាក់កម្រិតក្រុមហ៊ុនអាមេរិកមិនឱ្យចូលរួមប្រកួតប្រជែងដេញថ្លៃ
ដើម្បីទទួលបានគម្រោងវិនិយោគរបស់រដ្ឋាភិបាលនៅក្នុងតំបន់អឺរ៉ុប
ឬរឹតបន្តឹងពាណិជ្ជកម្មសេវាកម្ម។
ទោះជាយ៉ាងណា នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី
ចចជា មេឡូនី ដែលមានទំនាក់ទំនងល្អជាមួយលោក ត្រាំ
បានហៅការគំរាមកំហែងរបស់អាមេរិកនេះថាជា កំហុស ខណៈអ្នកការទូតខ្លះបារម្ភថា
ការតបតខ្លាំងពេកអាចធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ៕ (Reuters)

Post a Comment