សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួបទី ៤៧ នៃទិវាជ័យជម្នះ ៧ មករា ថ្ងៃកំណើតទី២ របស់យើងទាំងអស់គ្នា
ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ បានបង្ហោះសារអបអរសាទរខួបទី៤៧ (៧ មករា ១៩៧៩ - ៧ មករា ២០២៦) នៃទិវាជ័យជម្នះ ៧ មករា ថ្ងៃកំណើត ទី២ របស់យើងទាំងអស់គ្នា។
សម្តេចលើកឡើងថា
សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហាន តស៊ូ និងលះបង់គ្រប់បែបយ៉ាងរបស់យុទ្ធជនដែលបានពលី
និងខិតខំយ៉ាងលំបាកបំផុត ព្រមទាំងឆ្លងកាត់គ្រប់ឧបសគ្គ
ដើម្បីរំដោះប្រទេសពីរណ្តៅមរណ:នៃរបបដ៏ខ្មៅងងឹត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។
៧ មករា គឺជាថ្ងៃនៃការចងចាំនូវមហាវីរភាព
ដឹងគុណការតស៊ូរបស់យុវជនជំនាន់មុន បន្សល់ទុកមរតកនៃជីវិតប្រជាជនខ្មែរ
ហើយជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជា បច្ចុប្បន្ន ជាពិសេសបានឱ្យគេស្គាល់កម្ពុជា
មិនត្រឹមតែជាវាលពិឃាត មកស្គាល់កម្ពុជា ជាកម្ពុជាដែលពោរពេញដោយសន្តិភាព
និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសជាទីមនោរម្យសម្រាប់មនុស្សផងគ្នា៕


Post a Comment