រដ្ឋមន្រ្តីបរិស្ថាន ជំរុញឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការបន្តសាមគ្គីភាពល្អជាមួយគ្នា ដើម្បីគាំទ្រដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថានគ្រប់លំដាប់ថ្នាក់ បន្តមានសាមគ្គីភាពជាមួយគ្នា ឱ្យបានរឹងមាំល្អថែមទៀត និងបន្តការជឿជាក់លើការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពារដែលអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា និងការដឹកនាំកម្ពុជាឆ្ពោះទៅវឌ្ឍនភាពរុងរឿង។ ជាមួយគ្នានេះ ការរួមសាមគ្គីគ្នារបស់មន្រ្តីគ្រប់លំដាប់ថ្នាក់ គឺបង្ហាញឱ្យឃើញដើម្បីបំពេញបេសកកម្ម តំណាងឱ្យប្រជាពលរដ្ឋ១៧លាននាក់ ក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ អនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន និងអនុក្រឹត្យស្តីពីការប្រព្រឹត្តទៅ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព នាទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។







Post a Comment