ប្រធានាធិបតីអាល្លឺម៉ង់រិះគន់ថា អាមេរិកកំពុងបំផ្លាញសណ្តាប់ធ្នាប់ពិភពលោក ឱ្យក្លាយជាសំបុកចោរ
ប៊ែរឡាំង៖ ប្រធានាធិបតីអាល្លឺម៉ង់ លោក ហ្វ្រែង-វ៉ាល់ធ័រ ស្តែនម៉ៃយេ (Frank-Walter Steinmeier) បានរិះគន់យ៉ាងខ្លាំងៗចំពោះគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ ដោយចោទប្រកាន់ថាអាមេរិកកំពុងបំផ្លាញសណ្តាប់ធ្នាប់ពិភពលោក។
នៅក្នុងសុន្ទរកថាដ៏តឹងរ៉ឹងមិនធ្លាប់មាន លោក
ស្តែនម៉ៃយើ បានចាត់ទុកសកម្មភាពរបស់អាមេរិក ដូចជាការទម្លាក់មេដឹកនាំវេណេស៊ុយអេឡា
ថាជា «ការបែកបាក់ជាប្រវត្តិសាស្ត្រលើកទីពីរ» បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។
លោកបានថ្លែងថា «វាគឺជាការដួលរលំនៃតម្លៃដោយដៃគូដ៏សំខាន់បំផុតរបស់យើង គឺសហរដ្ឋអាមេរិក...យើងត្រូវរារាំងពិភពលោកមិនឱ្យប្រែទៅជាសំបុកចោរ ដែលអ្នកគ្មានសីលធម៌យកអ្វីដែលពួកគេចង់បាន ហើយប្រទេសនានាត្រូវបានចាត់ទុកជាកម្មសិទ្ធិរបស់មហាអំណាច»។ ទន្ទឹមគ្នានេះ លោកបានអំពាវនាវឱ្យមានការអន្តរាគមន៍យ៉ាងសកម្ម និងបញ្ចុះបញ្ចូលប្រទេសដូចជា ប្រេស៊ីល និងឥណ្ឌា ឱ្យចូលរួមការពារសណ្តាប់ធ្នាប់ពិភពលោកផងដែរ៕ (Reuters)

Post a Comment