ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម កើនឡើង១១,៧%
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា លោក ង្វៀន មិញ វូ (NGUYEN Minh Vu) បានឲ្យដឹងថា សម្រាប់ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម បានឈានដល់ ១១,៣៣ ពាន់លានដុល្លារអាមេរិកហើយ ដែលកើនឡើង ១១,៧% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។
ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាម
មានចំនួន ៥,៦៦ ពាន់លានដុល្លារអាមេរិក កើនឡើង ១៨,៤%។ ចំណែកការនាំចូល ទំនិញពីវៀតណាម មកកាន់កម្ពុជា បានឈានដល់ ៥,៦៧ ពាន់លានដុល្លារអាមេរិក កើនឡើង ៥,៧%។
ការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា
បានធ្វើឡើងក្នុងកិច្ចពិភាក្សាជាមួយភាគីកម្ពុជា អំពី «បក្សកុម្មុយនិស្តវៀតណាម ក្នុងយុគសម័យអភិវឌ្ឍន៍ថ្មីរបស់ប្រទេសវៀតណាម» ក្នុងឱកាសសមាជជាតិលើកទី១៤ នៃបក្សកុម្មុយនិស្តវៀតណាម នាព្រឹកថ្ងៃទី០៨
ខែមករា ឆ្នាំ២០២៥។
តាមរយៈកំណើនខ្លាំងបែបនេះ លោកឯកអគ្គរដ្ឋទូត
បានសម្ដែងក្ដីរំពឹងថា នឹងជួយជំរុញឲ្យការរំពឹងទុករបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ
ក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យឈានដល់គោលដៅ ២០ ពាន់លានដុល្លារអាមេរិក
អាចសម្រេចបានក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
សូមជម្រាបថា កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥
កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានជួបជាមួយ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម, លោក ជិន ថាញ់ មិន ប្រធានរដ្ឋសភា និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម
នៅប្រទេសវៀតណាម ដោយភាគីទាំងពីរ បានឯកភាពគ្នាបន្តជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស
រវាងប្រទេសទាំងពីរ ឱ្យឈានដល់គោលដៅ ២០ ពាន់លានដុល្លារអាមេរិក នារយៈពេលប៉ុន្មានឆ្នាំខាងមុខ៕



Post a Comment