លោក ហ៊ួរ មិថុនា អភិបាលខេត្តស្តីទី ចុះជួបប្រជាពលរដ្ឋនៅតំបន់អូរកញ្ឆែត ក្នុងឃុំអង្កោល ដើម្បីដោះស្រាយបញ្ហាទំនាស់ដីធ្លី បន្ទាប់ពីមានការតវ៉ា

អត្ថបទ៖ ទ្រី ហៀន

ខេត្តកែប៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ លោក ហ៊ួរ មិថុនា អភិបាលខេត្តស្តីទី ខេត្តកែប ដោយមានការចូលរួមពីលោក សុទ្ធ ពុទ្ធិម៉ានីន ប្រធានមន្ទីររៀបចំដែនដីន គរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត, លោក ឆាង ឆៃ អភិបាលនៃគណៈអភិបាលស្រុកដំណាក់ចង្អើរ និងមន្ត្រីអាជ្ញាធរស្រុក, ឃុំ បានចុះជួបបងប្អូនប្រជាពលរដ្ធដែលរស់នៅក្នុងបន់អូរកញ្ឆែត ស្ថិតក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដើម្បីដោះស្រាយបញ្ហាដីធ្លីជាមួយភាគីពាក់ព័ន្ធ។

បន្ទាប់ពីមានការសម្របសម្រួលពី លោក ហ៊ួរ មិថុនា អភិបាលខេត្តស្តីទី និងថ្នាក់ដឹកនាំមន្ទីរជំនាញ, ថ្នាក់ដឹកនាំអាជ្ញាធរស្រុក ជាលទ្ធផលខាងភាគីប្រជាពលរដ្ឋបានយល់ព្រមប្រើយន្តការបញ្ចប់វិវាទ តាមរយៈដំណោះស្រាយសម្បទានដីបែកចែកជូនពលរដ្ធដែលមានផ្ទះជាក់ស្តែង និងបានទិញជាក់ស្តែង ដោយកំណត់យកដើមសប្តាហ៍ទី១ នៃខែកុម្ភៈ ឆ្នាំ២០២៦ សម្រាប់ភាគីទាំងពីរធ្វើការជួបគ្នាឈានដល់ការធ្វើកិច្ចសន្យាបញ្ចប់៕













Powered by Blogger.