អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋរក្សាភាពស្ងៀមស្ងាត់ ជៀសវាងការជួបជុំបង្កចលាចលនៅតាមបន្ទាត់ព្រំដែន
ខេត្តប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលីន នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានអំពាវនាវដល់ប្រជាពលរដ្ឋមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ ជៀសវាងការជួបជុំ ង្កចលាចលនៅតាមបន្ទាត់ព្រំដែន ព្រោះថៃមិនទាន់ដោះលែងទាហានទាំង ១៨រូបនៅឡើយ។
បើតាមសំណេររបស់លោកជំទាវ, មកដល់ម៉ោងនេះអាជ្ញាធរខេត្តប៉ៃលិន ក៏មិនទាន់ទទួលបានព័ត៌មានអំពីយុទ្ធជន ១៨រូបនោះទេ
សូមមេត្តាកុំមកជួបជុំបង្កជាបញ្ហាចលាចលនៅទីតាំងព្រំដែនជាដាច់ខាត
សូមមេត្តារក្សាភាពស្ងៀមស្ងាត់ ក្នុងនាមរដ្ឋបាលខេត្ត
នឹងផ្តល់ព័ត៌មានពិតជូនបងប្អូនដើម្បីជ្រាប
និងដើម្បីចូលរួមទទួលស្វាគមន៍បងប្អូនយុទ្ធជនយើង ទាំងអស់គ្នានៅពេលវេលាច្បាស់លាស់៕

Post a Comment