ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពបញ្ចប់កូនរដូវប្រាំង ឆ្នាំ២០២៥
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពបញ្ចប់កូនរដូវប្រាំង ឆ្នាំ២០២៥។
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា
កូនរដូវប្រាំងនឹងបញ្ចប់នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។ ស្ថានភាពបែបនេះ
នឹងធ្វើឱ្យចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥តទៅ រដូវវស្សានឹងវិលត្រឡប់មក
មានលក្ខណៈជាធម្មតាវិញ ដែលអាចមានភ្លៀងធ្លាក់នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន
និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាស
និងអាកាសធាតុនៅក្នុងរដូវវស្សានេះ ដើម្បីជៀសវាងពីគ្រោះថ្នាក់
ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕
Post a Comment