៧ខែឆ្នាំនេះ កម្ពុជានាំចេញអង្ករជាង ៤២ម៉ឺនតោន ទទួលបានចំណូលជាង ៣០៩លានដុល្លារ
ភ្នំពេញ៖ តាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជាឱ្យដឹងថា ការនាំចេញក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន៤២០ ៥៧២តោន គិតជាទឹកប្រាក់បានចំនួន ៣០៩.៣២ លានដុល្លារសហរដ្ឋអាមេរិក។
សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា
ក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤២០ ៥៧២តោន
តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៥១ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៥ ដែលក្នុងនោះ៖
-ទៅកាន់បណ្តាប្រទេស
នៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២០០ ៧៧២តោន គិតជាទឹកប្រាក់ចំនួន
១៥៦.៩២ លានដុល្លារសហរដ្ឋអាមេរិក
- ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ១០៥ ៦២១ តោន
គិតជាទឹកប្រាក់ចំនួន ៦២.១៣ លានដុល្លារសហរដ្ឋអាមេរិក
- ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន៧ប្រទេស បានបរិមាណចំនួន ៥៧ ១៧៩ តោន
គិតជាទឹកប្រាក់ចំនួន ៤០.១៤ លានដុល្លារសហរដ្ឋអាមេរិក
- ទៅកាន់គោលដៅ ៣២ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា
អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន -ល- បានចំនួន ៥៧ ០០០តោន គិតជាទឹកប្រាក់ចំនួន
៥០.១៣ លានដុល្លារសហរដ្ឋអាមេរិក។
ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧៧.៦៥%
ប្រភេទអង្ករសគ្រាប់វែង ១៥.៦១% អង្ករចំហ៊ុយ ៣.២៧% អង្ករសរីរាង្គចំនួន ២.៦១%
និងអង្ករផ្សេងៗចំនួន ០.៨៦%។ ប្រទេសកម្ពុជា ក៏បាននាំចេញស្រូវចំនួន ៣ ៨៧៣ ០៧៨
តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណ ៩១៤.២១ លានដុល្លារសហរដ្ឋអាមេរិក៕
Post a Comment