ហ្សេលេនស្គី ថាមានកិច្ចសន្ទនាប្រកបដោយផ្លែផ្កាជាមួយលោក ត្រាំ មុនឱសានវាទបទឈប់បាញ់ផុតកំណត់
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅថ្ងៃអង្គារ ទី៥ ខែសីហា ថារូបលោកមានកិច្ចសន្ទនាប្រកបដោយផ្លែផ្កាជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អំពីការបិទបញ្ចប់សង្រ្គាម ការដាក់ទណ្ឌកម្មលើរុស្ស៉ី និងកិច្ចព្រមព្រៀងដ្រូនរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន។
ដោយចង់សំដៅលើការបង្កើនការវាយប្រហារដោយដ្រូន
និងមីស៊ីលពីសំណាក់រុស្ស៉ីលើបណ្ដាក្រុងរបស់អ៊ុយក្រែន លោក ហ្សេលេនស្គី
បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គម X ថា «លោកប្រធានាធិបតី ត្រាំ
ទទួលបានការជូនដំណឹងទាំងស្រុងអំពីការវាយប្រហាររបស់រុស្ស៉ីលើទីក្រុងកៀវ
និងទីក្រុងដទៃទៀត»។ លោក ត្រាំ មួយរយៈពេលចុងក្រោយនេះបានបង្ហាញ
ការខកចិត្តយ៉ាងខ្លាំងចំពោះលោកប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន
ជាមួយការដាក់ឱសានវាទឱ្យមេដឹកនាំវិមានក្រឹមឡាំងរហូតដល់ថ្ងៃទី៨ ខែសីហា
ដើម្បីទទួលយកបទឈប់បាញ់ ជាមួយអ៊ុយក្រែន
បើពុំដូច្នោះទេនឹងត្រូវប្រឈមមុខនឹងទណ្ឌកម្មធ្ងន់ធ្ងរ។
បើតាម Reuters ដោយផ្អែកលើប្រភពពីមន្ត្រីអាមេរិកម្នាក់
បេសកជនពិសេសអាមេរិក លោក Steve Witkoff នឹងត្រូវជួបជាមួយមេដឹកនាំរុស្ស៉ី
ក្នុងទីក្រុងមូស្គូ នៅថ្ងៃពុធសប្ដាហ៍នេះ៕ (ប្រភព៖ Reuters)
Post a Comment