ជំនឿរបស់ប្រជាពលរដ្ឋខ្មែរលើបារមីនៅអង្គរ
ខេត្តសៀមរាប៖ តំបន់អង្គរ ក្រៅតែពីមានភាពល្បីល្បាញផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ ហើយបានក្លាយជាសម្បត្តិបេតិកភណ្ឌ ធ្វើឱ្យពិភពលោកទទួលស្គាល់ និងចង់ឃើញ គឺពលរដ្ឋខ្មែរក៏បានចាត់ទុកទីនោះ ជាកន្លែងសក្ការបូជាលើអំណាចបារមីស័ក្តិសិទ្ធិរបស់ព្រះអទិទេពនានាទាំងពួង។
ជារៀងរាល់ថ្ងៃ ពលរដ្ឋខ្មែរជាច្រើនមិនថាអ្នកនៅខេត្តសៀមរាប ឬអ្នកមកពីទីឆ្ងាយៗ ព្រមទាំងមានជាតិសាសន៍ដទៃទៀតផង តែងនាំយកគ្រឿងសក្ការបូជាមាន ទៀន ធូប ផ្កា ព្រមទាំងផ្លែឈើជាដើម ទៅថ្វាយ និងធ្វើគារវៈកិច្ចគោរពបូជា បន់ស្រន់ ដើម្បីសុំសេចក្តីសុខ សុំពរជ័យដល់កងទ័ពជួរមុខកម្ពុជាឈ្នះគ្រប់សមរភូមិ ក្នុងសង្រ្គាមឈ្លានពានទឹកដីពីសំណាក់ទាហានសៀម សូមឱ្យបារមីនៅអង្គរជួយចម្លង និងការពារពួកគាត់ឱ្យផុតពីគ្រោះភ័យ ហើយឱ្យជួបតែសេចក្តីសុខនិងចម្រុងចម្រើន។ ជាពិសេស សូមឱ្យប្រទេសជាតិកម្ពុជារួចផុតពីសង្រ្គាម ពីជំងឺផេ្សងៗ និងសម្បូរសប្បាយជានិច្ចនិរន្ត៕
Post a Comment