ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា-ថៃ នៅតែកំពុងបន្តនៅឡើយទេ ខណៈដែលកម្ពុជាបន្តគ្រប់គ្រងប្រាសាទតាមាន់ និងតាក្របី

ភ្នំពេញ៖ រហូតដល់រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ នៅតែបន្តនៅឡើយទេ នៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ខណៈដែលកម្ពុជាបន្តគ្រប់គ្រងទាំងស្រុងនៅប្រាសាទតាមាន់ និងតាក្របី បន្ទាប់ពីវាយបណ្តេញកងទ័ពថៃឱ្យដកថយ នេះបើតាមសេចក្តីរាយការណ៍ពីកងទ័ពជួរមុខ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បាននិយាយថា ទាហានថៃគឺជាអ្នកឈ្លានពាន និងបាញ់ប្រហារមុនមកលើទាហានកម្ពុជា ដោយបង្ខំឱ្យទាហានកម្ពុជាត្រូវបាញ់តបតវិញ ដើម្បីការពារខ្លួន៕



 

Powered by Blogger.