ចិនសម្តែងក្តីបារម្ភជាខ្លាំង និងទទូចឱ្យកម្ពុជា-ថៃ ដោះស្រាយបញ្ហាដោយសន្តិវិធី ក្រោយប្រទេសទាំងពីរផ្ទុះអាវុធ
ប៉េកាំង៖ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ ចិនបាននិយាយថា ខ្លួនមានក្តីបារម្ភយ៉ាងជ្រាលជ្រៅជុំវិញការប៉ះទង្គិចគ្នារវាងយោធាកម្ពុជានិងថៃ បន្ទាប់ពីភាពតានតឹង បានប្រែក្លាយជាការផ្ទុះជម្លោះប្រដាប់អាវុធនៅថ្ងៃនេះ ពាក់ព័ន្ធទំនាស់ព្រំដែនរវាងប្រទេសជិតខាងទាំងពីរ។
ដោយសំដៅលើការផ្ទុះជម្លោះរវាងកម្ពុជានិងថៃ
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានលើកឡើងដូច្នេះថា «យើងមានក្តីកង្វល់យ៉ាងជ្រាលជ្រៅ
ជុំវិញស្ថានការណ៍វិវឌ្ឍន៍នាពេលនេះ
ហើយសង្ឃឹមថាភាគីទាំងពីរអាចដោះស្រាយបញ្ហាបានត្រឹមត្រូវ
តាមរយៈកិច្ចសន្ទនានិងការពិគ្រោះយោបល់»។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា ទីក្រុងប៉េកាំងនឹងប្រកាន់គោលជំហរមួយ
ដែលមានយុត្តិធម៌និងគ្មានភាពលម្អៀង។
គួរបញ្ជាក់ថា
នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ទីបំផុតកងទ័ពថៃបានវាយប្រហារឈ្លានពានមកលើកម្ពុជាមុន
នៅតាមបណ្តោយព្រំប្រទល់រវាងប្រទេសទាំងពីរ
ជាហេតុបង្ខំឱ្យកងទ័ពកម្ពុជាគ្មានជម្រើសអ្វី
ក្រៅតែពីវាយបកតបតទៅលើខ្មាំងសត្រូវឈ្លានពានរបស់ខ្លួនវិញ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា
បាននិយាយថា ទាហានថៃគឺជាអ្នកឈ្លានពាន និងបាញ់ប្រហារមុនមកលើទាហានកម្ពុជា
ដោយបង្ខំឱ្យទាហានកម្ពុជាត្រូវបាញ់តបតវិញ ដើម្បីការពារខ្លួន៕ (ប្រភព៖ AFP)
Post a Comment