ប្រទេសកម្ពុជាទទួលបានការអនុញ្ញាតជាផ្លូវការ ក្នុងការនាំផ្លែទុរេនស្រស់ទៅកាន់ប្រទេសចិន

ភ្នំពេញ៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹងថា កម្ពុជាបានទទួលការអនុញ្ញាតជាផ្លូវការពីអគ្គរដ្ឋបាលគយចិនដើម្បីចាប់ផ្ដើមធ្វើការនាំចេញផ្លែធុរេនស្រស់ដោយផ្ទាល់ទៅកាន់ទីផ្សារចិន  ស្របតាមពិធីសារដែលបានចុះហត្ថលេខាកាលពីខែមេសាឆ្នាំ២០២៥។

ក្រសួងបញ្ជាក់ថា សេចក្តីសម្រេចនេះ ធ្វើឡើងបន្ទាប់ពីអគ្គរដ្ឋបាលគយចិនបានវាយតម្លៃនិងយល់ព្រមពីសំណើរចុះបញ្ជីចំការទុរេនចំនួន១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន៣០ កន្លែងដែលបានបំពេញតាមគោលការណ៍កសិកម្មល្អលក្ខខណ្ឌភូតាគាមអនាម័យនិងស្តង់ដាសុវត្ថិភាពចំណីអាហាររបស់ប្រទេសចិន។

ប្រភពដដែលបានបញ្ជាក់ថា ដើម្បីធានាគុណភាពនិងនិរន្តភាពនៃការនាំចេញក្រសួងសូមអំពាវនាវដល់ម្ចាស់ចំការនិងរោងចក្រវិចខ្វប់ទាំងអស់ត្រូវបន្តអនុវត្តឲ្យបានភ្ជាប់ខ្ជួនតាមលក្ខខណ្ឌនៃពិធីសារដែលកំណត់ដោយគ្មានសមាសភាពចង្រៃគ្មានសំណល់ថ្នាំកសិកម្មឬសារធាតុគីមីហាមឃាត់។

ក្នុងនេះដែរ ក្រសួងជំរុញឲ្យម្ចាស់ចម្ការនិងរោងចក្រវេចខ្ចប់ផ្សេងទៀតដែលមានបំណងនាំចេញផ្លែទុរេនស្រស់ទៅកាន់ប្រទេសចិនសូមរួសរាន់មកដាក់ពាក្យស្នើសុំចុះបញ្ជីជាមួយអគ្គនាយកដ្ឋានកសិកម្មដើម្បីទទួលបានការវាយតម្លៃ។

មកដល់ពេលបច្ចុប្បន្ននេះផ្លែទុរេនស្រស់គឺជាផលិតផលទី៩របស់ប្រទេសកម្ពុជា ដែលត្រូវបានអនុញ្ញាតឲ្យនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិន បន្ទាប់ពីអង្ករ កន្ទួកអង្ករ ចំណិតដំឡូងមីក្រៀម ពោត ចែក ផ្លែស្វាយ ផ្លែមាន និងម្រេច។ 

ក្រសួងកសិកម្មបានអំពាវនាវដល់សាធារណជននិងអ្នកពាក់ព័ន្ធទាំងអស់ទទួលជ្រាប និងបន្តកិច្ចសហការជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការដើម្បីជំរុញផលិតកម្មការវេចខ្ចប់និងការនាំចេញផ្លែធុរេនរបស់កម្ពុជាឲ្យទទួលបានជោគជ័យ។

លោកណុបសារិទ្ធជាកសិករដាំទុរេននៅខេត្តកំពតបានអរគុណចំពោះភាគីចិននិងកម្ពុជា ដែលបានគិតគូក្នុងការនាំទុរេនកម្ពុជាទៅកាន់ប្រទេសចិន។

ប្រទេសកម្ពុជានិងចិនគឺជាមិត្តដ៏ល្អហើយចិនគឺជាទីផ្សារដ៏ធំរបស់ប្រទេសកម្ពុជា។ មិនថាតែវិស័យកសិកម្មប៉ុណ្ណោះទេ សូម្បីតែវិស័យផ្សេងៗទៀត ក៏ចិនបានដើរមុខគេជានិច្ច។ហើយសម្រាប់ការវិនិយោគនៅក្នុងប្រទេសកម្ពុជាវិញចិនគឺឈរលេខរៀងទីមួយដែលមានអ្នកវិនិយោគមកវិនិយោគនៅប្រទេសកម្ពុជាច្រើនជាងគេ។

ការទទួលបានលទ្ធផលដ៏ល្អនៅគ្រប់វិស័យនេះគឺមិនមែនជារឿងចៃដន្យនោះទេ តែវាកើតឡើងដោយសារតែមានកិច្ចសហប្រមាតការដ៏ល្អរវាងថ្នាក់ដឹកនាំនៃប្រទេសកម្ពុជានិងចិន។ ហើយកិច្ចសហប្រតិបត្តិការល្អនេះបាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរ៕








 

Powered by Blogger.