កម្ពុជា-ជប៉ុន ដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែន ដំណាក់កាលទី១
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី១ រវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន នៅក្នុងព្រឹត្តការណ៍ពិព័ណពិភពលោកឆ្នាំ២០២៥ (The World Expo 2025) នៅទីក្រុងអូសាកា ប្រទេសជប៉ុន។
ការដាក់ឱ្យដំណើរការនេះ
នឹងផ្ដល់លទ្ធភាពឱ្យប្រជាជនកម្ពុជា
ទទួលបាននូវបទពិសោធន៍នៃការទូទាត់ឆ្លងដែនតាមឃ្យូអរកូតប្រកបដោយប្រសិទ្ធភាព ងាយស្រួល
និងឆាប់រហ័ស តាមរយៈការប្រើប្រាស់កម្មវិធីទូទាត់បាគង ឬ កម្មវិធីធនាគារចល័ត ដើម្បីសេ្កនទូទាត់ថ្លៃទំនិញនិងសេវាជាមួយ
JPQR
របស់ពាណិជ្ជករនៅប្រទេសជប៉ុន។
គម្រោងនេះឆ្លុះបញ្ចាំងពីភាពជឿនលឿនរបស់កម្ពុជា
ក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់ប្រតិបត្តិការឆ្លងដែន
ដើម្បីជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ និងកំណើនសេដ្ឋកិច្ចទៅវិញទៅមក។
សូមជម្រាបថា
ក្រោមអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងធនាគារជាតិនៃកម្ពុជា
និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម នៃប្រទេសជប៉ុនស្តីពី «ការទូទាត់ឆ្លងដែនតាមយ្យអរកូត (Unified QR Code-Based Payment)» ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា
និងសមាគមទូទាត់ជប៉ុន បានចុះអនុស្សរណៈយោគយល់កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥
ដើម្បីតភ្ជាប់ការទូទាត់ឆ្លងដែនតាមយ្យអរកូតរវាង KHQR និង JPQR៕
Post a Comment