ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ សម្លាប់មនុស្ស ១២នាក់ រួមមានសកម្មប្រយុទ្ធហ៊េសបូឡា
បេរូត៖ ការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែល ទៅលើតំបន់ជ្រលងភ្នំ Bekaa នៃប្រទេសលីបង់ នៅថ្ងៃអង្គារនេះ បានសម្លាប់មនុស្សចំនួន ១២នាក់។
យោងតាមប្រភពសន្តិសុខ
និងអាជ្ញាធរក្នុងស្រុក ក្នុងចំណោមអ្នកស្លាប់រួមមានសកម្មប្រយុទ្ធហ៊េសបូឡាចំនួន
៥នាក់ និងជនជាតិស៊ីរី ៧នាក់ ដែលជាកម្មករកសិកម្មនៅក្នុងតំបន់។
អភិបាលតំបន់ លោក
Bachir Khodr បានបញ្ជាក់ថា
នេះគឺជាការវាយប្រហារផ្លូវអាកាសដែលបណ្តាលឲ្យមានអ្នកស្លាប់ច្រើនបំផុត
ចាប់តាំងពីបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហ៊េសបូឡា បានបញ្ចប់កាលពីឆ្នាំមុន៕ (ប្រភព៖ Reuters)
Post a Comment