អាជ្ញាធរជាតិសំបូរព្រៃគុក ប្រារព្ធពិធីអបអរសាទរខួប៨ឆ្នាំ នៃការដាក់បញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក
ខេត្តកំពង់ធំ៖ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២៥ អាជ្ញាធរជាតិសំបូរព្រៃគុក សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ បានប្រារព្ធពិធីអបអរសាទរខួប៨ឆ្នាំ នៃការដាក់បញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នៅបរិវេណក្រុមប្រាសាទយាយព័ន្ធ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម ហាប់ ទូច រដ្ឋមន្រ្តីស្ដីទី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្ដម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្ដម ផាន់ ណាឌី អគ្គនាយកអាជ្ញាធរជាតិសំបូរព្រៃគុក ព្រមទាំងវត្តមានចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់រូបរបស់អាជ្ញាធរជាតិសំបូរព្រៃគុក ឯកឧត្ដម/លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ ថ្នាក់ដឹកនាំខេត្តកំពង់ធំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំងបី បងប្អូនយុវជន សិស្ស-និស្សិត និងប្រជាពលរដ្ឋ សរុបប្រមាណ៥០០នាក់ ។
សូមជម្រាបថា ថ្ងៃនេះ គឺជាខួប៨ឆ្នាំ នៃការដាក់បញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៥៕
Post a Comment