ប្រធានាធិបតីប្រេស៊ីល ប្រាប់ ត្រាំ ថា ពិភពលោកមិនត្រូវការអធិរាជ នោះទេ
ប្រភព៖ Reuters
បរទេស៖ ក្រុមប្រទេសកំពុងអភិវឌ្ឍនៅឯកិច្ចប្រជុំកំពូល BRICS កាលពីថ្ងៃចន្ទ ទី៧ ខែកក្កដា បានច្រានចោលការចោទប្រកាន់មួយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលថា ពួកគេមាន គោលនយោបាយប្រឆាំងអាមេរិក ដោយប្រធានាធិបតីប្រេស៊ីលបាននិយាយថាពិភពលោកមិនត្រូវការ «អធិរាជ» នោះទេ បន្ទាប់ពីលោក ត្រាំ គំរាមយកពន្ធបន្ថែម ១០ភាគរយលើប្លុកមួយនេះ។
ប្រតិកម្មរបស់លោកប្រធានាធិបតីប្រេស៊ីល
Luiz
Inacio Lula da Silva កើតមានឡើងក្រោយលោក ដូណាល់ ត្រាំ
កាលពីថ្ងៃអាទិត្យ ទី៦ ខែកក្កដា បានព្រមានថាប្រទេសទាំងឡាយណាដែលយកខ្លួនទៅបៀតនឹង
គោលនយោបាយប្រឆាំងអាមេរិករបស់ក្រុមប្រទេស BRICS នឹងត្រូវយកពន្ធគយបន្ថែម ១០ភាគរយ។
នៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរអំពីការគំរាមយកពន្ធគយរបស់លោក
ត្រាំ នៅឯចុងបញ្ចប់នៃកិច្ចប្រជុំ BRICS ក្នុងទីក្រុង Rio
de Janeiro លោក Lula បានគូសបញ្ជាក់ដូច្នេះថា «ពិភពលោកបានផ្លាស់ប្ដូរទៅហើយ។ យើងមិនចង់បានអធិរាជនោះទេ»។
សូមជម្រាបថា កាលពីខែកុម្ភៈ
លោក ត្រាំ ធ្លាប់បានព្រមានថា BRICS នឹងត្រូវប្រឈមមុខនឹងការយកពន្ធគយ
១០០ភាគរយ ប្រសិនបើប្លុកមួយនេះព្យាយាមបំផ្លាញតួនាទីលុយដុល្លារអាមេរិក
នៅក្នុងពាណិជ្ជកម្ម ពិភពលោក៕
Post a Comment