សមត្ថកិច្ចថៃចុះឆែកឆេរផ្ទះអ្នកឧកញ៉ា កុក អាន នៅក្បែរទីក្រុងបាងកក
ថៃ៖ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ សមត្ថកិច្ចថៃចុះឆែកឆេរផ្ទះអ្នកឧកញ៉ា កុក អាន នៅក្បែរទីក្រុងបាងកក ដោយដកហូតយករថយន្តស៊េរីទំនើប និងលុយជាង ២៧លានបាត ក្រោយតុលាការថៃចេញដីកាចាប់ខ្លួន។ នេះបើតាមការចេញផ្សាយដោយកាសែតថៃ។
ថៃប្រើយុទ្ធសាស្រ្តវ៉ៃកម្ពុជាគ្រប់ច្រកតែមិនទាន់អាចទៅរួច ពេលនេះថ្នាក់ដឹកនាំថៃ បានចាប់ផ្តើមវាយប្រហារមកលើថ្នាក់ដឹកនាំ និងអ្នករកស៊ីមានឈ្មោះល្បីនៅកម្ពុជា។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា នេះជាការសងសឹក ហើយដើរ ឬព្រួសឈាមដាក់គេ ជាទម្លាប់របស់ប្រទេសមួយនេះដែលតែងតែធ្វើមកលើប្រទេសកម្ពុជា៕
Post a Comment