បារាំងត្រៀមខ្លួន ផ្តល់ឯកសារពាក់ព័ន្ធ ជម្លោះព្រំដែន កម្ពុជា-ថៃ
ភ្នំពេញ ៖ ជំនួសមុខឲ្យប្រមុខរដ្ឋាភិបាល របស់ខ្លួន លោក Jacques Pellet ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង បានអះអាងថា បារាំងបានត្រៀមលក្ខណៈរួចរាល់ហើយ ក្នុងការផ្តល់ឯកសារពាក់ព័ន្ធនានា ទាក់ទងទៅជម្លោះព្រំដែនកម្ពុជា-ថៃ មកកម្ពុជា ដើម្បីបញ្ចប់ជម្លោះជាមួយថៃ ។
ប្រទេសបារាំងគឺជាអ្នក
ដែលគូសផែនទីព្រំដែនកម្ពុជា-ថៃ ក្នុងអំឡុងពេលចូលមកដាក់អាណានិគម
លើប្រទេសនៅតំបន់អាស៊ី-អាគ្នេយ៍កាលពីឆ្នាំ១៩០៧ ។ ដូច្នេះបារាំងដឹងសព្វបែបយ៉ាង
អំពីព្រំដែនទឹកនិងគោករវាងកម្ពុជា-ថៃ។
លោក ជា ធីរិទ្ធ
អ្នកនាំពាក្យប្រធានព្រឹទ្ធសភា បានឲ្យដឹង ក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោ ហ៊ុន
សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងឯកអគ្គរដ្ឋទូតបារាំង នាព្រឹកថ្ងៃ១០ កក្កដាថា
សម្តេចតេជោ បង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ភាគីបារាំងនឹងអនុវត្ត
នូវការផ្តល់ឯកសារពាក់ព័ន្ធ វិវាទកម្ពុជា-ថៃ ដូចអ្វីដែលលោក ម៉ាក្រុង
ប្រធានាធិបតីបារាំង បានសន្យាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា
ក្នុងឱកាសសម្តេច បានចូលរួមកិច្ចប្រជុំនៅបារាំង និងមានជំនួប
ជាមួយប្រធានាធិបតីបារាំង កាលពីពេលថ្មីៗនេះ ។
សម្តេចតេជោបន្តថា
នេះហើយជាអ្វីដែលកម្ពុជា ចង់បានពីភាគីបារាំង ទាំងឯកសារ និងផែនទីគូសវៀសដោយបារាំង ។
ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភា ក៏បានមានប្រសាសន៍
ទៅកាន់ឯកអគ្គរដ្ឋទូតបារាំងទៀតថា កម្ពុជាមិនចង់បានអ្វីក្រៅពីឲ្យប្រទេសថៃ
គោរពទៅតាមយន្តការអន្តរជាតិដែលជាច្បាប់សំខាន់ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី។
លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំង បានឆ្លើយតបថា
បារាំងស្វាគមន៍និងត្រៀមខ្លួន សម្រាប់ការផ្តល់ឯកសារមកឲ្យប្រទេសទាំងពីរ
ជាពិសេសកម្ពុជា ។
លោក ជា ធីរិទ្ធបន្តថា “ឯកឧត្តមគូសបញ្ជាក់ថា
បារាំងនឹងត្រៀមខ្លួន ជានិច្ចក្នុងការផ្តល់ឯកសារពាក់ព័ន្ធទៅនឹង
បញញ្ហាព្រំដែនរវាងកម្ពុជានិងថៃ តាំងពីផែនទីក៏ដូចគ្នាដែរ ដើម្បីប្រគល់
ជូននៅក្នុងការដោះស្រាយបញ្ហានេះ ដោយសន្តិវិធីក្នុងទិដ្ឋភាព ជំហរលើច្បាប់អន្តរជាតិ”។
បន្ថែមពីលើនេះទៀត
ឯកអគ្គរដ្ឋទូតបារាំងបង្ហាញការគាំទ្រ ជាខ្លាំងដែលកម្ពុជា បានជ្រើសរើសយកដំណោះស្រាយ
តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ៕
Post a Comment