អង្គភាពប្រឆាំងអំពើពុករលួយ ចុះផ្សព្វផ្សាយ «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» នៅរដ្ឋបាលខណ្ឌដង្កោ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងាររបស់ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) ក្រុមទី០៤ ដឹកនាំដោយ ឯកឧត្តម ប៉ូ ផល្លា ឧបការី នៃ អ.ប.ព. និងសហការីចំនួន ០២ រូប បានចុះផ្សព្វផ្សាយ "ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ" ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក និងអ្នកពាក់ព័ន្ធបម្រើការនានា ចំណុះរដ្ឋបាលខណ្ឌដង្កោ សរុបចំនួន ៩៩រូប។
តាមរយ:ការផ្សព្វផ្សាយនេះ សិក្ខាកាមទទួលបានការយល់ដឹងពី៖
១ - សញ្ញាណនៃអំពើពុករលួយ
២ - ការប្រឆាំងអំពើពុករលួយនៅកម្ពុជា
៣ - នីតិវិធីស៊ើបអង្កេតបទល្មើសពុករលួយ
៤ - បទល្មើសពុករលួយ និងទោស ៥) របៀបដាក់ពាក្យប្តឹងមក អ.ប.ព.។ល។(អត្ថបទ៖ ACU)
Post a Comment