ទាហានថៃ៣នាក់ ជាន់គ្រាប់មីន ក្នុងនោះមា្នក់ដាច់ជើងម្ខាង ក្នុងពេលល្បាតក្បែរតំបន់ព្រំដែនកម្ពុជា-ថៃ
បាងកក៖ មេបញ្ជាការភូមិភាគ២របស់ថៃ លោកឧត្តមសេនីយ៍ Boonsin Padklang បានឱ្យដឹងកាលពីថ្ងៃពុធ ទី១៦ ខែកក្កដាថា ទាហានថៃ៣នាក់ បានរងរបួសអំឡុងប្រតិបត្តិការ ល្បាតដោយសារតែជាន់គ្រាប់មីន។
តាមលោក Boonsin Padklang ទាហានថៃទាំង៣នាក់ខាងលើត្រូវបានបញ្ជូនចេញពីមូលដ្ឋានប្រតិបត្តិការ
Morakot ឆ្ពោះទៅកាន់ភ្នំលេខ ៤៨១
ស្ថិតនៅបណ្ដោយព្រំដែនកម្ពុជា និងថៃ ក្នុងខេត្ត Ubon Ratchathani។ ហេតុការណ៍ជាន់គ្រាប់មីននេះបានកើតឡើងកាលពីល្ងាចថ្ងៃពុធ
នៅត្រង់ចំណុចកូអរដោនេ WA 220 86 ដែលជាអតីតសមរភូមិសង្រ្គាម
ខណៈគ្រាប់មីនមួយចំនួននៅតែបន្តកប់នៅក្រោមដី ដោយពិបាកនឹងស្វែងរក និងបំផ្ទុះចោល។
គួរបញ្ជាក់ថា
ហេតុការណ៍ផ្ទុះមីនខាងលើមានទាហានថៃម្នាក់ក្នុងចំណោមទាំង៣នាក់ខាងបានបាត់បង់ជើងម្ខាង
រី២នាក់ទៀតដែលបានរងរបួសដែលនោះកំពុងស្ថិតនៅក្រោម ការតាមដានពីក្រុមគ្រូពេទ្យ
ដោយមានស្ថានភាពល្អប្រសើរ៕
Post a Comment