លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវប្រជាពលរដ្ឋចូលរួមបរិច្ចាគឈាមឱ្យបានច្រើន ដើម្បីត្រៀមនៅពេលបន្ទាន់ណាមួយ
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ មេត្តាចូលរួម បរិច្ចាគឈាមឱ្យបានច្រើនគ្នា ដើម្បីត្រៀមនៅពេលបន្ទាន់ណាមួយ ទុកជួយគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដីចំពោះសត្រូវឈ្លានពាន។
ការ
បរិច្ចាគឈាមនេះគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង
០៩.០០ ព្រឹក រហូតដល់ម៉ោង ១៧.០០ ល្ងាច នៅកោះពេជ្រ។
តាមរយៈបណ្តាញសង្គមផ្លូវការ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអំពាវនាវដូច្នេះថា «ក្នុងបុព្វហេតុមនុស្សធម៌ និង ទឹកចិត្តស្នេហាជាតិមាតុភូមិ
រួមទាំងការគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារបូរណភាពទឹកដីចំពោះសត្រូវឈ្លានពាន, សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួម បរិច្ចាគឈាមឱ្យបានច្រើនគ្នា
ដើម្បីត្រៀមនៅពេលបន្ទាន់ណាមួយ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ខែកក្កដា
ឆ្នាំ២០២៥ វេលាម៉ោង ០៩.០០ ព្រឹក រហូតដល់ម៉ោង ១៧.០០ ល្ងាច នៅកោះពេជ្រ អគារ JKL»៕
Post a Comment